CamNews

តារា 

ថាម៉េច Justin លួចទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគូដណ្តឹងស្ងាត់ៗ?

យោងទៅតាម TMZ បានចុះផ្សាយកាលពីថ្ងៃទី ព្រហស្បត្តិ៍ បានឲ្យដឹងថា លោក Justin Bieber និងនាង Hailey Baldwin បាននាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ។ 

នៅក្នុងនោះផងដែរ មានសាកសីជាច្រើនបាននិយាយថា ពួកគេបានឃើញគូស្នេហ៍មួយគូនេះនៅចុះសំបុត្រអាពាហ៍អាពាហ៍នៅឯទីក្រុងញ៉ូវយក ។ មិនត្រឹមតែប៉ុណ្ណោះ សាកសីដែលបានឃើញថា ថែមទាំងនិយាយថា ពួកគេបានឃើញតារាចម្រៀង Justin Bieber យំ ហើយប្រាប់ទៅគូដណ្តឹងរបស់គាត់ថា "បងពិតជាចង់រៀបការជាមួយអូនណាស់ សំណព្វចិត្តបង" ។ 

គួរបញ្ជាក់ឲ្យដឹងថា Justin Bieber ត្រលប់ទៅជួបជុំជាមួយនិង Hailey Baldwin នៅក្នុងខែមិថុនា ឆ្នាំ ២០១៨ ហើយបានមួយរយៈពេលមួយខែកន្លងផុតទៅ ម្ចាស់បទ "Love yourself" រូបនេះបានសុំមិត្តស្រីរៀបការ ដោយបង្កការភ្ញាក់ផ្អើលដល់ហ្វេនជាច្រើន ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez