ភ្នំពេញ ៖ សពនារីវ័យ ក្មេងម្នាក់ ត្រូវ បានប្រជាពលរដ្ឋ ប្រទះឃើញអណ្ដែតទឹក ទន្លេ ទល់មុខសាលា បឋមសិក្សាជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នេះ ។
សពនារីរងគ្រោះ ដែលគ្មាននរណាម្នាក់ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច ស្គាល់អត្ដសញ្ញាណនោះ ត្រូវបានគេសង្ស័យថា ត្រូវគេវាយសម្លាប់ រួចទម្លាក់ចោលក្នុងទឹក ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះអាយុជិត២០ឆ្នាំ ស្លៀករ៉ូប ពណ៌ទឹកប៊ិច ដូច្នេះ បើសិនជាបង ប្អូនណាបាត់សមាជិក ក្រុមគ្រួសារអាចមកទំនាក់ទំនងនគរបាលមូលដ្ឋាន ដើម្បីពិនិត្យមើល សពនារីរូបនេះ ។
ក្រោយប្រទះឃើញសព សមត្ថកិច្ចឃើញ មានស្នាមជាំលើដងខ្លួន ដូច្នេះទើបសន្និដ្ឋានថា ឃាតកវាយ សម្លាប់ រួចទម្លាក់ចូលទៅក្នុងទឹកទន្លេតែម្ដង មិនមែនជាករណីលោតទឹកសម្លាប់ខ្លួននោះឡើយ ។
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល