CamNews

តារា 

មិនដឹងថី!! ២ នាក់បងប្អូន ដើរសើចៗនៅឯព្រលានយន្ត ធ្វើឲ្យ Fan ឆ្ងល់គ្រប់គ្នា

តារាកូរ៉េ ៖ តារាស្រីដែលជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានគេប្រទះឃើញនៅឯព្រលានយន្តហោះ ហាក់បីដូចជាសប្បាយរីករាយ និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។ 

នាង Jessica Jung និង Krystal បានចាកចេញពីព្រលានយន្តហោះរបស់ប្រទេសកូរ៉េ ដើម្បីទៅបំពេញកាតព្វកិច្ចរបស់ពួកគេនៅឯទីក្រុងហុងកុង ។ 

អ្នកទាំង ២ បានស្លៀកពាក់ស្រដៀងគ្នា ដោយស្លៀកពាក់អាវកដូចគ្នា ខោជើងវែង និងវ៉ែនតា ហើយសម្លឹងមើលមុខគ្នាក៍សើច ដោយមិនបានដឹងទេថា ២ នាក់បងប្អូននេះកំពុងនិយាយអ្វីឡើយ ។ 

ក្រោយពីបានឃើញភាពសប្បាយរីករាយរបស់បងប្អូនបង្កើត ២នាក់នេះហើយ ក្រុមអ្នកគាំទ្រក៍នាំគ្នា Comment ជូនពរឲ្យអ្នកទាំង ២ សប្បាយរីករាយ និងធ្វើដំណើរដោយសុវត្ថិភាព ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Jessica Jung Krystal Seoul South korea kpop