ព័ត៌មានកំសាន្ត ៖ ការពិតទៅអ្នកណាៗក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែល ពេលបានឃើញហើយក៏ដឹងថា តារាល្បីប្រចាំប្រទេសសិង្ហបុរីនាង Jeanette Aw គឺជាមិត្តជិតដិតរបស់កូនក្រមុំដែលទើបរៀបការ កាលពីប៉ុន្មានថ្ងៃមុន ។
រី៝ឯនារីរូបស្រស់ម្នាក់ទៀត ដែលបានថតរូបជាមួយនិងនាង Jeanette Aw ហើយក៏បានបង្ហោះនៅលើបណ្តាញសង្គមហ៊្វេសប៊ុករបស់នាង កាលពីប៉ុន្មានថ្ងៃមុននេះ គេត្រូវបានដឹងថា នាងគឺជាសាច់ញិតខាងគ្រួសាររបស់កូនក្រមុំ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ នារីរូបស្រស់ម្នាក់នេះធ្លាប់បានផ្អើលនៅក្នុងគណនី ហ្វ៊េសបុក ដែលមានអ្នកនិយមលេងអិនធឺណិតនាំគ្នាចែកចាយភ្លូកទឹកភ្លូកដី នៅថ្ងៃដែលនាងបញ្ចប់ការសិក្សា ដោយសារតែមិត្តប្រុសរបស់គាត់បានលត់ជង្គង់សូមរូបគាត់រៀបការនៅចំពោះមុខមនុស្សជាច្រើន ពិតជារឿងដែលរំភើបយ៉ាងខ្លាំង ។
គួរបញ្ជាក់ឲ្យដឹងថា បើយោងរូបថតជាច្រើនសន្លឹកដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គមបានឲ្យដឹងថា ពេលនេះរូបគាត់និងមិត្តប្រុសបានរៀបការជាមួយគ្នា កាលពីឆ្នាំ ២០១៦ មកម៉្លេះ ។ ហើយក៏សូមទោសដល់ម្ចាស់ដល់រូបដែលមិនបានសូមការអនុញ្ញិត ។ ជាចុងក្រោយសូមស្នេហាអ្នកទាំងពីរស្រលាញ់គ្នារហូតតទៅ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB