CamNews

តារា 

តារាល្បីសិង្ហបុរីនាង Jeanette Aw បង្ហាញពីអារម្មណ៍ពិត ពេលក្រោកម៉ោង ៣ ជិតភ្លឺ ធ្វើជាអ្នកកំដរនៅកម្ពុជា!

ព័ត៌មានកំសាន្ត ៖ វាគឺជារឿងភ្ញាក់ផ្អើលមួយដែលក្រុមអ្នកគាំទ្រនៅប្រទេសកម្ពុជា បានឃើញវត្តមានរបស់តារាស្រីល្បីឈ្មោះរបស់ប្រទេសសិង្ហបុរី នាង Jeanette Aw មកធ្វើជាកូនកំដរឲ្យមិត្តភក្តិជិតដិតរបស់ខ្លួននៅឯប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ។ 

មហាជនស្គាល់ថា តារាស្រីរូបនេះធ្លាប់សម្ដែងក្នុងរឿងជាច្រើន ជាពិសេសរឿងភាគ "នារីនូយ៉ា" ហើយរូបនាងបានមកបង្ហាញវត្តមានគួរឲ្យចាប់អារម្មណ៍ ក្នុងនាមជាអ្នកកំដរកូនក្រមុំ នៅក្នុងប្រទេសកម្ពុជា ដោយបានតុបតែងខ្លួន បែបជានារីខ្មែរ អាវប៉ាក់ ចងក្បិន យ៉ាងស្រស់ស្អាត មើលទៅពិតគួរជាគួរឲ្យស្រលាញ់យ៉ាងពិតប្រាកដមែន ។

ក្រោយពីពិធីមង្គលការបានចប់សព្វគ្រប់អស់ហើយ នាង Jeanette Aw ក៏បានបង្ហើបអារម្មណ៍ខ្លះៗរបស់នាងនៅលើគេហទំព័រផ្ទាល់របស់នាងដោយលើកឡើងថា "ការចាប់ផ្តើមដ៏មានន័យ ត្រូវក្រោកតាំងពីម៉ោង ៣ ជិតភ្លឺ វាគឺជារឿងដែលអស្ចារ្យនិងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានធ្វើឲ្យជាអ្នកកំដរ ។ អ្វីដែលកាន់តែរីករាយជាងនេះគឺ ការថតរូបមិនឈប់ឈរ និងបានចែកចាយទៅលើបណ្តាញសង្គមហ្វ៊េសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយក៏សូមអរគុណដល់ Fans ទាំងអស់នៅប្រទេសកម្ពុជា សម្រាប់ការស្វាគមន៍ដ៏កក់ក្តៅមួយនេះ" "The day that started at 3am. Non-stop photo taking, sudden explosion of media coverage, and finally the big ending. Thank you for the love, Cambodia 😘 #JeanetteAw "។

បានលឺពាក្យសម្តីទាំងនេះសង្ឃឹមថា ក្រុមអ្នកគាំទ្រនៅកម្ពុជា និងកាន់តែស្រលាញ់គាំទ្រតារាស្រីរូបនេះកាន់តែខ្លាំងឡើងៗ ។ នាងមិនត្រឹមតែជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតទេ ថែមទាំងជាមនុស្សមិនចេះវាយឬកថែមទៀតផង ។ ក្រោយពីបានអានអត្ថបទនេះហើយ សូមឲ្យ Fans ណាដែលបានថតរូបជាមួយនិងតារាស្រីរូបនេះចូលខមមិនរូបថតពួកគេពីក្រោយអត្ថបទនេះផង ដើម្បីទុកជាវត្ថុអនុស្សាវីរយ៏ ៕

-ចុចអាន ៖ ការពិតចឹងសោះ បានជាតារាស្រីល្បី សឹង្ហបុរី «នារីនូយ៉ា» មកធ្វើជាអ្នកកំដរកូនក្រមុំ នៅស្រុកខ្មែរ (Video)









ដោយ ៖ គន្ធា


ប្រភព ៖ FB