ព័ត៌មានកំសាន្ត ៖ ដោយយោងតាមប្រភពជិតដិតរបស់លោក ដួង សុខគា ដែលជាពិធីករទូរទស្សន៍ស៊ីធីអិន បានឲ្យដឹងថា លោក ដួង សុខគា បានជួបផ្ទាល់ជាមួយតារាសម្តែងល្បីឈ្មោះប្រចាំប្រទេសសិង្ហបុរី គឺនាង Jeanette Aw ជាលើកដំបូងក្នុងមង្គលការកូនក្រមុំជនជាតិខ្មែរម្នាក់ ។ជាងនេះទៅទៀត ត្រូវពិធីករទូរទស្សន៍ស៊ីធីអិន ចោទសួរសំណួរខ្លះៗ ទៅកាន់តារាស្រីរូបនេះផងដែរ ។
ខណៈពេលនោះលោក ដួង សុខគា ក៏បានលើកឡើងជាសំណួរថា "ខ្ញុំបានសួរថា តើនេះជាការចូលរួមកំដរកូនក្រមុំខ្មែរ និងចូលរួមមង្គលការខ្មែរជាលើកទី១ តើមែនដែរឬទេ? ហើយ នាង Jeanette Aw ក៏បានឆ្លើយថា ជាលើកទី១ទាំងការស្លៀកបំពាក់ប្រពៃណីខ្មែរ និងការចូលរួមមង្គលការខ្មែរ ហើយជាពិសេសគឺនាងមានកត្តិយសយ៉ាងខ្លាំង ក្រោយពីបានមកជាន់ទឹកដីប្រទេសកម្ពុជា" ។
លោក ដួង សុខគា បានបន្ថែមទៀតថា នាង Jeanette Aw ក៏បានឆ្លើយប្រាប់លោកទៀតថា នាងសប្បាយរីករាយខ្លាំងណាស់ដែលបានស្លៀកបំពាក់ប្រណីខ្មែរព្រោះថា សម្លៀកបំពាក់ប្រពៃណីខ្មែរមើលទៅស្រស់ស្អាតណាស់ ។ គួរបញ្ជាក់ឲ្យដឹងថា រាល់ពាក្យសម្តីរបស់ តារាល្បីសិង្ហបុរី នាង Jeanette Aw ឆ្លើយតបទៅ ដួង សុខគា ពិតជាមានន័យសម្រាប់ខ្មែរយើងខ្លាំងណាស់ ហើយមាន Fans ជាច្រើនក៏កោតសរសើរមិនដាច់ពីមាត់ដែរ ចំពោះភាពរួសរាយរាក់ទាក់របស់តារាស្រីរូបនេះ ដោយមិនបានប្រកាន់ខ្លួន ឬ វាយឬក ដោយសារតែនាងជាតារាល្បីអីនោះទេ ៕
ដោយ ៖ គន្ធា