(ភ្នំពេញ)៖ តារាចម្រៀងប្រុសកូនកាត់ចិនភ្នែកតូចៗដុសស្លែ ប្រចាំក្នុងផលិតកម្ម ហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហាញបានបញ្ចេញអារម្មណ៍ក្តៅ ក្រហាយខ្លាំងបន្ទាប់ពីបានឃើញ រូបភាពនិងវីដេអូបង្ហាញឲ្យឃើញ ត្រង់ចំណុចជញ្ជាំងប្រាសាទបុរាណខ្មែរ មួយចំនួនត្រូវបានជនអគតិ គ្មានការពិចារណាមួយក្តាប់តូច យកទឹកលុបនិងវត្ថុផ្សេងៗទៀត ទៅគូសវាសនាំឲ្យបាត់បង់ សោភ័ណ្ឌភាពដើមប្រាសាទ ដែលជាកេរ្តិ៍តំណែលពីដូនតា មានតម្លៃមិនអាចកាត់ថ្លៃបាន។
ប្រតិកម្មរបស់តារាប្រុស លោក ណុប បាយ៉ារិទ្ធ នេះបានធ្វើឡើងភ្លាមស្របពេល ដែលនៅលើបណ្តាញសង្គមហ្វេសប៊ុក ថ្មីៗនេះមានការបង្ហោះចែករំលែកនូវរូបភាព ជាច្រើនដោយធ្វើការរិះគន់យ៉ាងចាស់ដៃ លើទង្វើដ៏ថោកទាបមិនអាចទទួល យកបានព្រោះតែជនទាំងនោះ ប្រព្រឹត្តនូវកំហុសឆ្គង ខាងលើនេះ។
លោក ណុប បាយ៉ារិទ្ធ បានសរសេរបង្ហាញពីអារម្មណ៍ខ្លួនថា សុំចិត្តបើមិនបានជួយថែររក្សា មេត្តាកុំបំផ្លាញអ្នកគ្មានអារម្មណ៍ថាសោកស្តាយ តែមនុស្សជាច្រើនទៀតគេស្តាយ បើផ្សងរកគូឬចង់ប្រាប់ឈ្មោះ ប្រាប់លេខទូរស័ព្ទរបស់អ្នក សូមអ្នកសរសេរឲ្យធំៗដាក់ លើក្តាហើយពាក់ជាប់ នឹងកអ្នកចុះ នោះគេឆាប់ឃើញជាង មេត្តាឈប់បំផ្លាញបើអ្នកគ្មាន សតិនឹងចង់ថែរក្សា។
ដើម្បីបានជ្រាបកាន់តែច្បាស់ថា តើរូបភាពនៃផ្ទៃជញ្ជាំងប្រាសាទ បុរាណខ្មែរពីដូនតាត្រូវបាន ជនខិលខូលធ្វើការគូសវាស មានកម្រិតបែបណា សូមទស្សនារូបភាព និងឃ្លីបវីដេអូខាងក្រោមនេះទាំងអស់គ្នា៖



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង