CamNews

តន្រ្តី 

T-ara ចេញបទ Day by Day ជាផ្លូវការ

Day by Day របស់ T-ara ទើបនឹងបានចេញជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ។ ដូចជាបានផ្សាយ
កាលពីសប្ដាហ៍មុននូវវីដេអូ Teaser ហើយស្រាប់ថាទិដ្ឋភាពនៃបទចម្រៀង Day by Day របស់
T-ara នេះគឺជាបទចម្រៀងវិលត្រលប់ក្នុងសិល្បះវិញរបស់ក្រុម ចម្រៀងនារីដ៏មានប្រជាប្រិយភាព
មួយនេះក្រោយពេលដែលបានបាត់មុខចេញពី សិល្បះអស់មួយរយៈធំ។

វីដេអូចម្រៀងបទ Day by Day នេះត្រូវបានគេថតជាលក្ខណៈ Music Movie ដែលបង្ហាញពីជិវិត
ដែលរស់នៅក្នុងឆ្នាំ ២០៣៥ វីដេអូចម្រៀងនេះមានរយៈពេល ១៥ នាទីជាងដែលជាខ្សែភាពយន្ត
ខ្លីនិយាយអំពីការការពារមនុស្សជាទីស្រលាញ់នៅក្នុងជិវិតមួយដែលពោរពេញទៅដោយការកាប់
សម្លាប់គ្នា ហើយចពោះសាច់រឿងនៃបទចម្រៀងនេះ មិនទាន់ចប់ត្រឹម ១៥​ នាទីជាងនោះទេគឺនៅ
មានវគ្គបន្តរទៀត ដែលអាចនឹងមានចេញក្នុងបទក្រោយ ចុងក្រោយនៃបទចម្រៀង Day by Day
នេះគឺមានឈុតននៃការដឹកនាំសម្ដែងជាពិសេសគឺកាហាត់សម សម្ដែងប្រយុទ្ធគ្នាផងដែរព្រោះតារា
សម្ដែងត្រូវលេងជាមួយនឹងដាវ សាម៉ូរៃ ដែលជាដាវពិតៗ ហ៊ានតែប្រហែសគឺមានបញ្ហាជាមិនខាន។
ជាមួយគ្នានេះផងដែរ T-ara ក៏បានដាក់ផ្សាយវីដេអូចម្រៀងបទ Day by Day ជា Dance Version ផង
ដែរដើម្បីអមមកជាមួយនឹងវីដេអូខ្សែភាពយន្តខ្លី៕

Day by Day Official MV

Day by Day Dance Version

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop & Soompi 


Tags: T-ara kpop