CamNews

ភាពយន្ត 

សួនកំសាន្ដក្នុងក្តីស្រមៃមួយបានក្លាយជាការពិតនៅក្នុងរឿង Wonder Park

កំសាន្ត ៖ គ្មានអ្ចីដែលអស្ចារ្យជាងបានឃើញនៅក្ដីស្រមៃរបស់ខ្លួនបានមានរូបរាងឡើងជាការពិតនោះទេ។ ផលិតកម្ម Paramount Pictures បានផលិតនៅខ្សែភាពយន្តបែបគំនូរជីវចលមួយរឿង “Wonder Park” ដែលនឹងមានចាក់បញ្ចាំងនៅរោងភាពយន្តនៅថ្ងៃទី ១៤ ខែមីនានេះ។

ខ្សែភាពយន្ត “Wonder Park” គីជាខ្សែភាពយន្តដែលនិយាយអំពីសួនកំសាន្ដក្នុងក្ដីស្រមៃរបស់កុមារីដ៏គួអោយស្រលាញ់មួយរូបឈ្មោះថា June បានក្លាយជាការពិតដោយមិនដឹងខ្លួន។ Wonder Park គឺជាខ្សែភាពយន្តបែបវេទមន្ត និងភាពស្រមើស្រមៃ ដែលអ្នកគ្រប់គ្នាប៉ងចង់ទៅលេងកំសាន្ត។ ទស្សនិកជននឹងបានធ្វើដំណើរផ្សងព្រេងជាមួយនឹង June នៅក្នុងសួនវេទមន្ដ Wonder Park ដែលនឹងបានជួបជាមួយនៅសត្វដែលចេះនិយាយជាច្រើន ជាពិសេសជួបជាមួយនឹងតុក្កតាស្វាដែលបានក្លាយទៅជាខ្មោចឆៅផងដែរ។


Wonder Park គឺជាខ្សែភាពយន្តមួយដែលអ្នកមិនគួរមើរំលងសម្រាប់ពាក់កណ្ដាលខែមីនានេះ វាជាខ្សែភាពយន្តដែលបង្ហាញពីការមិនបោះបង់ចោលនូវក្ដីស្រមៃ ក៏ដូចជាសារៈសំខាន់នៃភាពជឿជាក់លើខ្លួនឯង។ ចង់ដឹងថាតើសួនកំសាន្ដនៅក្នុងខ្សែភាពយន្ត Wonder Park អស្ចារ្យនិង មានដំណើរផ្សងព្រេងសប្បាយប៉ុណ្ណានោះសូមកុំភ្លេចទៅទស្សនាខ្សែភាពយន្ត “Wonder Park” នៅរោងភាពយន្តដែលនឹងមានចាក់បញ្ចាំងនាថ្ងៃទី ១៤ ខែមីនាខាងមុខនេះ ហើយក៏នាំកូនៗ និងប្អូនៗតូចៗរបស់អ្នកទៅទស្សនាជាមួយដែរណា ។


ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article