ទស្សនិកជន ច្បាស់ជាបានស្គាល់ហើយថា តារាដែលមាន ទឹកដមសំលេងពិរោះ ខ្ពស់ដែល
អាចឆក់យក បេះដូងទស្សនិកជន អោយជាប់ចិត្ត គួបផ្សុំជាមួយនឹង ភាសាអង់គ្លេសដ៏ស្ទាត់
ជំនាញនោះ ធ្វើអោយនាងកាន់តែមានប្រជាប្រិយភាព នាងគឺកញ្ញា មាស សុខសោភា ។
កាលពីប៉ុន្មានខែមុន មាស សុខសោភា បានធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលមួយដងរួចទៅ
ហើយ ដោយសារតែ " អាត្មានិយម " ដែលថតដោយផលិតកម្មក្រៅស្រុកនោះ ត្រូវបានក្រុម
ហ៊ុន VEVO ទាក់ទងដាក់បញ្ចូលទៅក្នុង Youtube ដោយមានឡូហ្កូ VEVO ដែលបញ្ជាក់ពីសិទ្ធិ
មិនអោយចំលង ឬបញ្ជាក់ថាបទនេះ ជាបទនិពន្ធថ្មីសុទ្ធមិនចំលង ។
កាលពីម្សិលមិញ ថ្ងៃទី ៣០ កក្កដា ២០១៣ ផលិតកម្ម Khmer Tree Music Group បានដាក់
បញ្ចូល វីដេអូចំរៀងរបស់កញ្ញា មាស សុខសោភា ទៅក្នុង Youtube VEVO ជាលើកទី ២ ។
បទថ្មីនេះមានចំណងជើងថា " Dance Today " ដែលជាបទញាក់កន្រ្តាក់អារម្មណ៍ ដោយមាន
ការចូលរួមសំដែងដោយ តារាសំដែងកម្ពុជា ទាំងប្រុសទាំងស្រីជាច្រើន ។ បទនេះសាច់ភ្លេង
ញាក់ពិរោះ សមជាមួយសំលេង និង តុងភាសាអង់គ្លេសរបស់កញ្ញា មាស សុខសោភា ធ្វើអោយ
យើងស្តាប់ហើយ រាំមិនដឹងខ្លួន ។
គួរបញ្ជាក់ផងដែរថាបទ " អត្មានិយម " របស់នាងដែលជាបទទី ១ បានដាក់ក្នុង Youtube VEVO
ទទួលការទស្សនារហូតដល់ ១០ ម៉ឺនដងហើយក៏កំពុងបន្តកើនឡើងថែមទៀតផងដែរ ។ សូម
ទស្សនិកជន កុំភ្លេចចូលរួមទស្សនា និងគាំទ្របទថ្មីរបស់កញ្ញា មាស សុខសោភា នេះអោយបាន
ច្រើនព្រោះជាស្នាដៃកូនខ្មែរ មិនចំលងពីគេឡើយ ហើយវាក៏ជាមោទនភាពរបស់ សិល្បៈខ្មែរ
យើងផងដែរ ៕
ដោយ ៖ លីលី
ប្រភព ៖ youtube