CamNews

ទេសចរណ៍ 

ប្រាសាទបុរាណដ៏អច្ឆរិយ រងការខូចខាតស្ទើរទំាងស្រុង ដោយសារសង្គ្រាម និង រុករកវត្ថុបុរាណមានតំលៃ

រមណីដ្ឋាន​ប្រាសាទ​ប្រាំបី​ល្វែង មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ព្រៃ​ចំងាយ​ប្រហែល​២​គីឡូ​ម៉ែត ទិស
ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ ដែល​ទទួល​នូវ​ការ​បាក់បែក  ​យ៉ាង​អាណោច​អធម​  ស្ទើរតែ​ចង់​អស់
ដោយ សារ​តែ​សង្គ្រាម​អស់​រយៈពេល​ជាង​បី​ទសវត្សការ​មិន​អើពើ​រវីរវល់​ថែរក្សា ការបំផ្លាញ​របស់
ធម្មជាតិ​ថែមទៀត និង ​ការជីក​គាស់​បំផ្លិចបំផ្លាញ​ របស់​ជន​អគតិ​មួយចំនួន  ​ក្នុង​បំណង​សែ្វ​រក​ វត្ថុ
បុរាណ មាន​តំលៃ​។​

​នៅពេល​បច្ចុប្បន្ន​នេះ ប្រាសាទ​ទាំងមូល​គ្មាន​អ្វី​នៅ​សេសសល់​ក្រៅពី​ធ្នឹម​បី​បួន និង​គ្រឹះ​នោះទេ​។

មាន​ធ្នឹម​មួយដ៏​ល្អ​វិចិត្រ ដែល​បាន​ឆ្លាក់​រូប​រា​ហ៊ូ​ឈរ នៅលើ​គោ​បុរៈ នៃ​ក្លោងទ្វារ​ប្រាសាទ  ហើយ
ដែលមាន​ធ្នឹម​មួយចំនួនធំ​បាន​ធ្លាក់​បាក់បែក​អស់ហើយឥឡូវ​នៅសល់​តែ​ដើមឈើ និង​ដើម​ឬ​ស្សី
ដុះ​ឡើង ព្រោងព្រាត លុប​តួ​ប្រាសាទ​ទាំងមូល​ទៅហើយ​។ រា​ហ៊ូគឺជា​អាទិទេព​នៃ​ពេលវេលានៅ
ក្នុង វប្បធម៌ និង​ប្រណៃ​ទំនៀមទម្លាប់​ខ្មែរ​។​

​រមណីដ្ឋាន​ប្រាសាទប្រាំ​បី​ល្វែង មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឃុំ​ថា​ឡា  ស្រុក​ថា​ឡា​បូរិ​វ៉ាត់ មាន​ចំងាយ
៦​គីឡូ​ម៉ែត​ពី​ទីក្រុង​ស្ទឹងត្រែង​។ ប្រាសាទ​នេះ  ​ត្រូវបាន​កសាងឡើង​ដោយ  ​ព្រះបាទ​ជ័យ​វរ័​ន្មទី​១
ក្នុង​សតវត្ស​ទី​៦-៧ ដើម្បី​ឧទ្ទិស​ចំពោះ ​សាសនា​ព្រហ្មញ្ញសាសនា ហើយ​ប្រាសាទ​នេះ​ភាគច្រើន
កសាង​ពី​ឥដ្ឋ លាយ​នឹង​ថ្ម​បាយក្រៀម​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-កោះធម្មជាតិ ដ៏ស្រស់ស្អាត សម្បូរដោយចម្លាក់ ផ្ទាំងថ្មខ្មៅធំៗ ជាច្រើន
-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង ព្រេងនិទានខ្មែរ ភ្នំសន្ទួច
-តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ចម្លែក និង ស្រស់ស្អាតបំផុត ដែលមានក្នុងរឿងព្រេងនិទានខ្មែរ

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia​


Tags: Travel Brambei Lveng Temple