សុពណ៌កាឡី គឺជាឈ្មោះភ្នំធម្មជាតិមួយដ៏ស្រស់ស្អាត និង ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
ដ៏ទាក់ទាញបំផុត ដែលមានទីតាំងស្ថិតនៅឃុំចំបក់ ស្រុកព្រែកប្រសប់ នៅតាមបណ្តោយ
ខាងជើងទន្លេ មេគង្គ ចម្ងាយ៤៥គ.ម ប៉ែកខាងលិច ឆៀងខាងត្បូងនៃទីរួមខេត្តក្រចេះ។
ដើម្បីទៅដល់ទីនោះ យើងត្រូវធ្វើដំណើរតាមផ្លូវទន្លេចម្ងាយ១៥គ.ម ខាងលិចស្រុកឆ្លូង និង
ឆ្លងកាត់ទន្លេមេគង្គ ដោយទូកចម្លង ទៅកាន់ភូមិចំបក់។ ភ្ញៀវទេសចរ អាចឡើងទៅជើងភ្នំ
តាមរយៈផ្លូវជណ្តើរប្រហែល ៨០០កាំ។ ភ្នំសុពណ៌កាឡី ជាកន្លែងកំសាន្តមួយ ដ៏មានប្រជា
ប្រិយ សម្បូរដោយទេភាពធម្មជាតិ ដ៏ស្រស់បំព្រង ជាពិសេស ទេសភាព ដ៏ស្រស់ត្រកាល
នៅតាមទីជនបទ។
យោងទៅតាមចាស់ព្រឹទ្ធាចារ្យនៅទីនោះ ភ្នំនេះយកឈ្មោះ តាមក្រពើសុពណ៌កាឡី ដែល
បានប្រកួតចាញ់ នេន ធន់។ នៅពេលវាស្លាប់ វាក៏បានក្លាយទៅជាភ្នំឈ្មោះ សុពណ៌កាឡី
នេះតែម្តង៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖
-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-ដុំថ្មមាសយក្ស ដ៏មហិមា និង ស្រស់ស្អាត នៅលើកំពូលភ្នំ ដ៏ខ្ពស់បំផុត
-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ ក្នុងព្រៃជ្រៅ សម្បូរដោយសត្វ និង ព្រៃឈើ ធំៗ គ្រប់ប្រភេទ លំផាត់
-តំបន់ទេសចរណ៍ ដ៏ស្រស់ស្អាត សម្បូរដោយពពួក សត្វកម្រ និង សត្វជិតផុតពូជ ព្រែកត្នោត
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia