(អារ៉ាប៊ីសាអូឌីត)៖ បុរសជាស្វាមី ដែលមានចរឹតប្រច័ណ្ឌខ្លាំង បានបាញ់គ្រូពេទ្យប្រុសម្នាក់ទាំងកំហឹង ខណៈពេលដែលគ្រូពេទ្យនោះ ប៉ះពាល់ប្រពន្ធរបស់គេកំឡុង ពេលសម្រាលកូន។
ហេតុការណ៍នឹកស្មានមិនដល់នេះ កើតឡើងនៅឯមន្ទីរពេទ្យមួយ ក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ដោយបុរសជាប្តីនិយាយថា ខ្លួនចង់ឲ្យគ្រូពេទ្យ ស្រីជាអ្នកជួយបង្កើតកូន មិនមែនគ្រូពេទ្យប្រុសឡើយ។ រីឯគ្រូពេទ្យរងគ្រោះ គឺដុកទ័រ Muhanna Al Zabn ដែលជាអ្នកជួយបង្កើតកូន ឲ្យនារីជាប្រពន្ធជនបង្កហេតុ ហើយគេក៏ទទួលបានកូនប្រុសម្នាក់។
នៅថ្ងៃកើតហេតុ បុរសដៃដល់ធ្វើជាហៅគ្រូពេទ្យមកក្រៅ ដើម្បីអរគុណដែលជួយបង្កើតកូន ប៉ុន្តែលុះពេលគ្រូពេទ្យមកដល់ ស្រាប់តែបុរសនោះទាញកាំភ្លើង ចេញមកបាញ់សំដៅគ្រូពេទ្យ Al Zabn តែម្តង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកឯជនបង្កហេតុ ក៏ត្រូវបានប៉ូលីសចាប់ខ្លួនបានភ្លាមដែរ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង