CamNews

តារា 

អីយ៉ា! សេដ្ឋីល្បីឈ្មោះនៅកម្ពុជា លោក ឧកញ៉ា គិត ម៉េង ធ្វើខួបអាពាហ៍ពិពាហ៌ នៅកោះ ម៉ាល់ឌីវ

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការបង្ហោះរបស់លោក មួន ម៉ារ៉ាឌី ដែលមានតំណែងជា អគ្គនាយកទូរទស្សន៍ CNC បានឲ្យដឹងថា ឧកញ៉ាល្បីឈ្មោះ ព្រមទាំងជាសេដ្ឋីមួយរូបនៅក្នុងក្នុងប្រទេសកម្ពុជា គឺលោកឧកញ៉ា គិត ម៉េង និង ភរិយារបស់លោកផ្ទាល់ រួមទាំងអ្នកកំដរកូនក្រមុំ កូនកំម្លោះ បានធ្វើដំណើរទៅដល់កោះម៉ាល់ ឌីវ ដើម្បីប្រារព្ធ ខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំនៅទីនោះ ។

នៅក្នុងនោះផងដែរយើងក៏បានសង្កេតឃើញថា ភរិយារបស់លោកផ្ទាល់ រួមទាំងអ្នកកំដរកូនក្រមុំ បានកាត់ឈុតសម្លៀកបំពាក់ដូចៗគ្នា និងស្លៀកស្របពេលដើរកំសាន្តជាមួយគ្នា ពិតជាស្រស់ស្អាតខ្លាំងណាស់ ។

គួររំលឹកផងដែរថា អ្នកឧកញ៉ា គិត ម៉េង បានរៀបអាពាហ៍ពិពាហ៏ជាមួយអតីតតារាសម្តែង ស្រី តូចចំណាន កាលពីថ្ងៃទី ២០ មិនា ឆ្នាំ ២០១៥ យ៉ាងអាធកអាធម ៕






 

ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Bella ranee weir sukollawat