CamNews

តារា 

តារាល្បីសិង្ហបុរី នាង Jeanette Aw ឆ្លើយ​តប​ទៅ ដួង សុខគា ពិតជាមាន​ន័យ​សម្រាប់​ខ្មែរ​យើងខ្លាំងណាស់!

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមប្រភពជិតដិតរបស់លោក ដួង សុខគា ដែលជាពិធីករទូរទស្សន៍​ស៊ីធីអិន បានឲ្យដឹងថា លោក ដួង សុខគា បានជួបផ្ទាល់ជាមួយតារាសម្តែងល្បីឈ្មោះប្រចាំប្រទេសសិង្ហបុរី គឺនាង Jeanette Aw ជា​លើក​ដំបូង​​ក្នុង​មង្គល​ការ​កូន​ក្រមុំ​ជនជាតិខ្មែរម្នាក់ ។ជាងនេះទៅទៀត ត្រូវ​ពិធីករ​ទូរទស្សន៍​ស៊ីធីអិន ចោទ​សួរ​សំណួរ​ខ្លះៗ ទៅកាន់​តារាស្រីរូបនេះផងដែរ ​។

ខណៈពេលនោះលោក ដួង សុខគា ក៏បានលើកឡើងជាសំណួរថា "ខ្ញុំ​បាន​សួរ​ថា តើ​នេះ​ជា​ការ​ចូល​រួមកំដរ​កូន​ក្រមុំ​ខ្មែរ និង​ចូល​រួម​​មង្គលការខ្មែរ​ជា​លើក​ទី​១ តើមែនដែរឬទេ? ហើយ នាង Jeanette Aw ​​ក៏​បាន​ឆ្លើយ​ថា ជា​លើក​ទី​១ទាំង​ការ​ស្លៀក​បំពាក់​ប្រពៃណី​ខ្មែរ និង​ការ​ចូល​រួម​មង្គល​ការ​ខ្មែរ ហើយជាពិសេសគឺនាងមានកត្តិយសយ៉ាងខ្លាំង ក្រោយពីបានមកជាន់ទឹកដីប្រទេសកម្ពុជា" ។

លោក​ ដួង សុខគា បានបន្ថែមទៀតថា នាង Jeanette Aw ក៏​បាន​ឆ្លើយ​ប្រាប់​លោក​ទៀត​ថា នាងសប្បាយ​រីក​រាយខ្លាំងណាស់ដែលបានស្លៀក​បំពាក់​ប្រ​ណី​ខ្មែរ​ព្រោះថា សម្លៀក​បំពាក់​ប្រ​ពៃ​ណី​ខ្មែរមើល​ទៅ​​ស្រស់​ស្អាត​ណាស់ ។ គួរបញ្ជាក់ឲ្យដឹងថា រាល់ពាក្យសម្តីរបស់ តារាល្បីសិង្ហបុរី នាង Jeanette Aw ឆ្លើយ​តប​ទៅ ដួង សុខគា ពិតជាមាន​ន័យ​សម្រាប់​ខ្មែរ​យើងខ្លាំងណាស់ ហើយមាន Fans ជាច្រើនក៏កោតសរសើរមិនដាច់ពីមាត់ដែរ ចំពោះភាពរួសរាយរាក់ទាក់របស់តារាស្រីរូបនេះ ដោយមិនបានប្រកាន់ខ្លួន ឬ វាយឬក ដោយសារតែនាងជាតារាល្បីអីនោះទេ ៕










ដោយ ៖ គន្ធា