CamNews

តារា 

តើនារីរូបស្រស់ម្នាក់ដែលថតជាមួយ តារាល្បីសិង្ហបុរីនាង Jeanette Aw គឺជាអ្នកណា?

ព័ត៌មានកំសាន្ត ៖ ការពិតទៅអ្នកណាៗក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែល ពេលបានឃើញហើយក៏ដឹងថា តារាល្បីប្រចាំប្រទេសសិង្ហបុរីនាង Jeanette Aw គឺជាមិត្តជិតដិតរបស់កូនក្រមុំដែលទើបរៀបការ កាលពីប៉ុន្មានថ្ងៃមុន ។ 

រី៝ឯនារីរូបស្រស់ម្នាក់ទៀត ដែលបានថតរូបជាមួយនិងនាង Jeanette Aw ហើយក៏បានបង្ហោះនៅលើបណ្តាញសង្គមហ៊្វេសប៊ុករបស់នាង កាលពីប៉ុន្មានថ្ងៃមុននេះ គេត្រូវបានដឹងថា នាងគឺជាសាច់ញិតខាងគ្រួសាររបស់កូនក្រមុំ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ នារីរូបស្រស់ម្នាក់នេះធ្លាប់បានផ្អើលនៅក្នុងគណនី​ ហ្វ៊េសបុក ដែលមានអ្នកនិយមលេងអិនធឺណិតនាំគ្នាចែកចាយភ្លូកទឹកភ្លូកដី នៅថ្ងៃដែលនាងបញ្ចប់ការសិក្សា ដោយសារតែមិត្តប្រុសរបស់គាត់បានលត់ជង្គង់សូមរូបគាត់រៀបការនៅចំពោះមុខមនុស្សជាច្រើន ពិតជារឿងដែលរំភើបយ៉ាងខ្លាំង ។ 

គួរបញ្ជាក់ឲ្យដឹងថា បើយោងរូបថតជាច្រើនសន្លឹកដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គមបានឲ្យដឹងថា​ ពេលនេះរូបគាត់និងមិត្តប្រុសបានរៀបការជាមួយគ្នា កាលពីឆ្នាំ ២០១៦ មកម៉្លេះ ។ ហើយក៏សូមទោសដល់ម្ចាស់ដល់រូបដែលមិនបានសូមការអនុញ្ញិត ។ ជាចុងក្រោយសូមស្នេហាអ្នកទាំងពីរស្រលាញ់គ្នារហូតតទៅ ៕

-ចុចអាន ៖ តារាល្បីសិង្ហបុរីនាង Jeanette Aw បង្ហាញពីអារម្មណ៍ពិត ពេលក្រោកម៉ោង ៣ ជិតភ្លឺ ធ្វើជាអ្នកកំដរនៅកម្ពុជា!












ដោយ ៖ គន្ធា


ប្រភព ​៖ FB