ភ្នំពេញ ៖ ភាសាកូរ៉េខាងត្បូង ទើបតែជ្រាបចូលក្នុងសង្គមកម្ពុជា នាពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះតែប៉ុណ្ណោះ ដែលធ្វើឲ្យប្រជាជនកម្ពុជាភាគច្រើន មិនសូវយល់ដឹង បានជ្រៅជ្រះ ដូចទៅនឹងភាសាអង់គ្លេសនោះទេ។
ប៉ុន្តែយ៉ាងណាមិញ យុវតីខ្មែរម្នាក់ បានបង្ហាញសមត្ថភាពច្រៀងភាសាកូរ៉េ បង្ហោះលើប្រព័ន្ធទំនាក់ទំនង Facebookធ្វើឲ្យអ្នកនិយមលេងនៅកម្ពុជា កោតសរសើចំពោះទេពកោសល្យ របស់នាងជាខ្លាំងជាមួយនឹងការច្រៀងបានច្បាស់ និងស៊ីទៅនឹងចង្វាក់ភ្លេងថែមទៀតផង។ បទចម្រៀងដែល យុវតីខ្មែរច្រៀងនេះ មានចំណងជើងថា «Come Back Home» របស់ 2ne1 ។
ដើម្បីកុំឲ្យខាត់ពេលវេលាយូរ សូមប្រិយមិត្តទស្សនាកម្សាន្ត ជាមួយនឹងវីដេអូទាំងអស់គ្នា ៖