CamNews

តារា 

Honey Lee: ខ្ញុំមិនទាន់ មានមិត្តប្រុសទេ ចា៎!

អតីតបវកញ្ញាកូរ៉េ និងជាតារាសម្ដែងកញ្ញា Honey Lee ត្រូវបានគេផ្អើលដោយមានពាក្យចចាអារាម
ថាកំពុងតែមានមេត្រីភាពស្នេហាជាមួយ និងបុគ្គលិកជាន់ខ្ពស់ក្នុងក្រុមហ៊ុន Marketing មួយ។

តែយ៉ាងណាៗ ពាក្យសម្ដីទាំងនេះត្រូវបានអ្នកនាំពាក្យរបស់នាងផ្ទាល់ទាត់ចោល។ ពាក្យមិនពិតទាំង
នោះបានសាយភាពពេញពិភពសិល្បះក៏ដូចជាគ្រប់ស្រទាប់វណ្ណៈ ថានាងមានការលួចលាក់ក្នុងការ
ធ្វើទំនាក់ទំនងស្នេហាជាមួយនឹងបុគ្គលិកជាន់ខ្ពស់ក្នុងក្រុមហ៊ុនភ្នាក់ងារទីផ្សារមួយ។ ចំពោះបញ្ហានេះ
ខាងអ្នកនាំពាក្យបានប្រាប់មកវិញថានាង Honey Lee នៅពេលនេះមិនទាន់មានមិត្តប្រុសនៅឡើយ
ទេហើយចំពោះពាក្យមិនពិតមួយទៀតដែលថានាងត្រូវបានគេនាំទៅលេងសហរដ្ឋអាមេរិកនោះក៏
វាមិនមែនជាការពិតដែរ ព្រោះនាងទៅជាមួយនឹងក្រុមការងារសម្ដែងប៉ុណ្ណោះ។ ជាមួយគ្នានេះគេក៏
បានប្រកាសផងដែរថាអតីត Miss Korea រូបនេះនឹងបង្ហាញមុខក្នុងភាពយន្តថ្មីដែលមានចំណងជើង
ថា Deranged៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 


Tags: Honey lee kpop