CamNews

តារា 

ឈុតឆាកតារាស្រីកូរ៉េ Kyungri ព្យាយាម​ស៊ីតុកកែ​មើលទៅ​គួរឲ្យរអើម

កូរ៉េ៖ Kyungri តារាស្រីក្នុងក្រុម 9MUSES ដែលបានចូលរួមសម្តែង ក្នុងខ្សែភាពយន្តរឿង Law of the Jungle របស់ផលិតកម្មកូរ៉េ SBS ពេលនេះនាង កំពុងស្ថិតនៅ Kota Manado ទឹកដីឥណ្ឌូនេស៊ី ដើម្បីថតរឿងមួយនេះប៉ុន្តែ ឈុតឆាកខ្លីៗដែលបានចាក់ផ្សាយកាលពីថ្ងៃទី២៤ កុម្ភៈ ឲ្យមហាជនបានឃើញនោះ គឺនាងកំពុងព្យាយាមស៊ីតុកកែ ដែលមើលទៅគួរឲ្យរអើម ។

ក្រុម YB ដែល Kyungri បានចូលរួមសម្តែងជាតួអង្គមួយ នៃសាច់រឿងបានធ្វើឲ្យ ទស្សនិកជនមានការភ្ញាក់ផ្អើល មែនទែននៅពេលពួកគេឃើញ តារាស្រីរូបនេះអាចចំអិនសត្វដ៏ កម្រយកទៅស៊ីជាអាហារល្ងាច របស់ក្រុមហើយមើលទៅអ្នកទាំង អស់បរិភោគតុកកែ ហាក់ដូចជាមានឱជារស ណាស់មិនខុសពីសាច់មាន់ទេ។

Kim Min Seok ដែលសម្តែងជាមួយ Kyungri និយាយថា សាច់តុកកែមាន រសជាតិដូចជា មាន់បំពង រីឯ Kyungri វិញបានបញ្ជាក់ថា នៅពេលនាងបានបរិភោគ កន្ទុយសាច់តុកកែពិតជាមានរសជាតិ ណាស់ហើយវាក៏ជា កន្លែងដែលផ្តល់ រសជាតិឆ្ងាញ់មិន គួរមើលរំលងឡើយ៕

Image result for Kyungri 2017

Image result for Kyungri 2017

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kyungri