CamNews

តារា 

ប្អូន​ស្រី Kim Kardashian បើក​ទំព័រ​ថ្មី​ចែក​រំលែក​ពី​ទំនាក់​ទំនង​ខុស​ជាតិ​សាសន៍ កុំ​ឲ្យ​មាន​ការ​រើស

(បរទេស)៖ នាង Khloe Kardashian បានបើក app របស់នាងជាផ្លូវការហើយពាក់ព័ន្ធនឹងរឿងរ៉ាវទំនាក់ទំនងខុសជាតិសាសន៍​ បន្ទាប់​ពី​អ្នក​គាំ​ទ្រ​ម្នាក់​ប្រាប់​ពី​បទ​ពិសោធន៍​របស់​ខ្លួន​ធ្វើឲ្យតារាស្រីរូបនេះចង់ចែករំលែកបន្តទៅដល់មនុស្សដែលមិនចូលចិត្តហើយកាត់ក្តីខុសមកលើនាងសម្រាប់ការណាត់ជួបបុរសខុសជាតិសាសន៍។

នាង Kelsey Wells ជាអ្នកគាំទ្រម្នាក់របស់ Khloe Kardashian បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនដែលមានទំនាក់ទំនងជាមួយអ្នកឌីហ្សាញជន​ជាតិ​អាមេរិក​ដ៏​ល្អ​ម្នាក់​ និង​អ្វី​ដែល​នាង​ប្រឈម​នៅ​ភាគខាងត្បូងអំពីទំនាក់ទំនងខុសជាតិសាសន៍នេះហើយក៏ត្រូវបាន Khloe យកទៅបង្ហោះបន្តនូវរឿងរ៉ាវរបស់ Kelsey នៅលើ app របស់នាងផងដែរ។

ការណាត់ជួបរបៀបនេះនៅក្នុងសង្គមបច្ចុប្បន្ននៅតែធ្វើឲ្យមនុស្សជាច្រើនយល់មិនល្អ ប៉ុន្តែនៅក្នុងសារដែលអ្នកគាំទ្ររបស់ Khloe Kardashian សរសេរទៅកាន់នាងមានន័យថា ខ្ញុំជាស្ត្រីដែលណាត់ជួបបុរសម្នាក់។ ហេតុអ្វីក៏មិនគិតថាវាជារឿង ធម្មតា? ហើយរាល់ទីកន្លែងដែលនាងនិងមិត្តប្រុសទៅតែងឃើញក្រសែភ្នែកមនុស្សជាច្រើនសម្លឹងមិនដាក់ មិនតែប៉ុណ្ណោះអ្នកខ្លះក៏សរសេររិះគន់ដោយពាក្យសម្តីមិន សមរម្យទៀតផង។

នាង Khloe Kardashian ប្អូនស្រីរបស់តារាអាមេរិកដ៏ល្បីគឺ Kim Kardashian បានអរគុណដល់អ្នកគាំទ្រដែលចែករំលែកពីបញ្ហាដ៏សំខាន់នេះហើយនាងក៏សារគាំទ្រត្រឡប់​ទៅវិញរួចនិយាយថា មនុស្សមិនគួរមានការរើសអើសជាតិសាសន៍ឡើយព្រោះការស្រឡាញ់របស់បុរសស្ត្រីគ្រប់រូបគឺមានស្មើគ្នាដោយមិនប្រកាន់ពណ៌សម្បុរខ្មៅស ឬសាសន៍ខុសគ្នាទេ។

កន្លងមក ក្រុមគ្រួសារតារាស្រីរូបនេះធ្លាប់រង ការរិះគន់ដែលពួកគេមានទំនាក់ទំនងជាមួយបុរសស្បែកខ្មៅហើយសមាជិកក្នុងគ្រួសារក៏មានអ្នករៀប​ការ​ជា​មួយ​ជន​ជាតិ​ស្បែក​ខ្មៅ​ដែរ​ទើប​នាង​ចង់បើកចំហរឿងនេះឲ្យទូលាយដើម្បីឲ្យអ្នកគាំទ្រនិងមហាជនបានយល់ច្បាស់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kardashian