(អាមេរិក)៖ ប៉ូលិសនៅរដ្ឋផ្លរីដា កំពុងស៊ើបអង្កេតករណីស្ត្រីម្នាក់ បានជួលនារីរាំស្រាត ឲ្យមកសម្តែងលេងស្ទីលស្រើបស្រាល ជាមួយកូនប្រុសអាយុ៨ឆ្នាំ ដើម្បីអបអរពិធីខួបកំណើតកូន។
ហេតុការណ៍នេះកើតឡើង នៅតំបន់ Tampa តាមរយៈវីដេអូ ដែលត្រូវបានគេបង្ហោះលើ Youtube បានបង្ហាញពីសកម្មភាពក្មេងប្រុសដ៏តូចលេងស្ទាបអង្អែល កំប៉េះគូថនារីរាំស្រាត ហើយគ្រវែងប្រាក់ដុល្លារលើដងខ្លួននាង ទៀតផង។
អ្នកជិតខាងបានទូរស័ព្ទរាយការណ៍ ទៅប៉ូលិសពីរឿងនេះ ព្រោះតែគេបានឃើញរូបភាពវីដេអូ ស្រើបស្រាលដែលក្មេងប្រុសប្រព្រឹត្តទង្វើ មិនសមរម្យជាមួយនារីពេញវ័យ យ៉ាងអាសអាភាស ប៉ុន្តែមិនមាននរណាម្នាក់ត្រូវប៉ូលិសចាប់ខ្លួន នៅឡើយទេ។
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង