ភ្នំពេញ ៖ យោងតាមបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក មិត្តស្រី នាយ ចយ បានបង្ហោះរូបថត ២ សន្លឹកកាន់តែដៃគ្នាយ៉ាងផ្អែមល្អែម ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ថ្ងៃនេះជាថ្ងៃដែលខ្ញុំកែចរិតពីឡិកឡក់ កូនក្មេង មកចាស់ទុំវិញ..ហើយថ្ងៃនេះក៏ជាថ្ងៃដែលមនុស្សស្រីគ្រប់រូបចង់បាន ជាមួយមនុស្សដែលខ្លួនស្រលាញ់..(ភ័យផងអរផង)"។
ដោយយោងតាមបង្ហោះនេះ កាន់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលស្ងាត់ៗនាយចយស្រាប់តែចូលពិធីភ្ជាប់ពាក្យបែបនេះ ។ ហើយនៅក្នុងនោះផងដែរ យើងក៏សង្កេតឃើញមាន អ្នកនិយមលេងអិនធឺណិតចូលរួមត្រេកអរដល់តារាកំប្លែងរូបនេះ និងគូស្នេហ៍ឲ្យស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង ៕
ដោយ ៖ គន្ធា