ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានហៅ លោក Abe ថាជានាយរដ្ឋមន្រ្ដីដ៏ដ៏ឆ្នើម នៅក្នុងប្រវត្ដិសាស្រ្ដជប៉ុន អំឡុងកិច្ចសន្ទនាតាមទូរសព្ទមួយរវាងមេដឹកនាំកំពូលទាំងពីរ ។ នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យសេតវិមាន ដែលបានថ្លែងកាលពីថ្ងៃទី ៣០ សីហាម្សិលម៉ិញនេះ ក្រោយរយៈពេលប៉ុន្មានថ្ងៃ ដែលនាយកមន្រ្ដីរូបនេះ និយាយថា លោកលាលែងពីតំណែងដោយសារបញ្ហាសុខភាព ។
អ្នកនាំពាក្យសេតវិមានលោក Judd Deere បាននិយាយនៅក្នុងរបាយការណ៍មួយថា មេដឹកនាំទាំងពីរបានសន្ទនាតាមទូរសព្ទយ៉ាងយូរ ហើយលោកត្រាំ បានប្រាប់លោក Abe ថា លោក Abe បាន”ធ្វើកិច្ចការបម្រើជាតិយ៉ាងអស្ចារ្យ” និងថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ពិតជារឹងមាំល្អជាងពេលណាៗទាំងអស់ ។
លោក Deere បន្ថែមថា៖ “លោកប្រធានាធិបតី បានហៅលោក Abeថា ជានាយករដ្ឋមន្រ្ដីដ៏ឆ្នើម នៅក្នុងប្រវត្ដិសាស្រ្ដជប៉ុន” ។
ទន្ទឹមនឹងគ្នានេះ លោក Abe បានប្រាប់លោកត្រាំថា ការពង្រឹងសម្ព័ន្ធមិត្ដរបស់ប្រជាជាតិទាំងពីរ នឹងស្ថិតនៅគង់វង់ដដែល ទោះក្រោយពីលោកលាលែងពីតំណែងក៏ដោយ ។ នេះបើយោងតាមការឱ្យដឹង របស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ channelnewsasia