ព្រះសីហនុ ៖ ករណីផ្ទុះរឿងអាស្រូវ លុយបំណុលថ្លៃប្រើប្រាស់ចរន្ដអគ្គិសនីរដ្ឋ នៅខេត្ដ
ព្រះសីហនុរាប់ពាន់លានរៀល ដោយសារតែអតិថិជនជំពាក់ បាន និងកំពុង ធ្វើឱ្យមានការ
ភ្ញាក់ផ្អើលពេញអង្គភាព ក៏ ដូចជានៅក្នុងក្រសួងឧស្សាហកម្មផងដែរ ។
បានជាគេនាំគ្នា ភ្ញាក់ផ្អើលព្រោះធម្មតា ការជាវភ្លើងរដ្ឋយកទៅប្រើប្រាស់ ដាច់ខែ អង្គភាព
អគ្គិសនី តែងតែចេញវិក័យបត្រ យកទៅទូទាត់ថ្លៃប្រើប្រាស់ ហើយបើអតិថិ ជនណាម្នាក់
ខកខានក្នុងការទូទាត់ ហួស កាលកំណត់ ទោះជាតួលេខលុយតិចតួចក្ដីក៏ អង្គភាពអគ្គិសនី
ច្បាស់ជាចុះ ទៅបិទកុងទ័រ ឬកាត់ខ្សែភ្លើងឈប់ឱ្យប្រើប្រាស់តទៅទៀត ទាល់តែអតិថិជន
ជាកូន បំណុលយកលុយ ទៅទូទាត់ថ្លៃប្រើប្រាស់ និងបង់ផាកពិន័យ រួចហើយ ទើបមន្ដ្រី
អគ្គិសនីចុះទៅបើកភ្លើង ឱ្យប្រើប្រាស់ឡើងវិញ។ចុះហេតុអ្វីបានជា អង្គភាពអគ្គិសនីខេត្ដ
ព្រះសីហនុ បណ្ដែត បណ្ដោយទុកឱ្យអតិថិជនជំពាក់ថ្លៃប្រើប្រាស់ រហូតដល់រាប់ពាន់លាន
រៀលដូច្នេះទៅវិញ។
តើប្រធានអង្គភាព (ប្រធានចាស់) និង អនុប្រធានទទួលបន្ទុកអាជីវកម្ម បានផល ប្រយោជន៍
អ្វីពីការជំពាក់របស់អតិថិជន ខាងលើនេះ ? តើមានអាថ៌កំបាំងអ្វីបង្កប់ពី ក្រោយខ្នង នៃប្រាក់
ជំពាក់ថ្លៃប្រើប្រាស់ ចរន្ដអគ្គិសនីនេះ បានជាគេទុកឱ្យអតិថិជន ជំពាក់រហូតដល់រាប់ពាន់
លានរៀលយ៉ាង ដូច្នេះទៅវិញ ។
សូមបញ្ជាក់ថា អង្គភាពអគ្គិសនីខេត្ដ ព្រះសីហនុ ពីមុនមកមានលោក ជា ពុទ្ធី ជា ប្រធាន
និងលោក គី វុឌ្ឍី ជាអនុប្រធាន ទទួលបន្ទុកអាជីវកម្ម។ប៉ុន្ដែក្រោយពីបង្កើត រាជរដ្ឋាភិបាលថ្មី
ក្រសួងឧស្សាហកម្មផ្លាស់ ប្ដូររដ្ឋមន្ដ្រី ប្រធានអង្គភាពអគ្គិសនីខេត្ដព្រះ សីហនុ ក៏ត្រូវបានប្ដូរដែរ
កាលពីប៉ុន្មានថ្ងៃ មុននេះ ដោយលោក ជា ពុទ្ធី ប្រធានចាស់ ត្រូវផ្លាស់ទៅកាន់ជាប្រធានអង្គភាព
អគ្គិ សនីខេត្ដកំពង់ចាម ហើយលោក ឈឹម សឿន ប្រធានអង្គភាពអគ្គិសនីខេត្ដកំពត បាន
មកកាន់តំណែង ជាប្រធានអង្គភាព អគ្គិសនីខេត្ដព្រះសីហនុជំនួសវិញ ។
គេថា ការផ្លាស់ប្ដូរប្រធានអង្គភាពបែប នេះហើយ ទើបធ្វើឱ្យមានការបែកធ្លាយ រឿង
អតិថិជនជំពាក់បំណុលរាប់ពាន់លាន រៀលនេះកើតឡើង ព្រោះតែប្រធានក្រោយ ធ្វើការ
សើរើបញ្ជីស្នាម និងចំណូលចំណាយ ដើម្បីជម្រះឱ្យដាច់ស្រឡះ រវាងអ្នកទទួល ខុសត្រូវ
ចាស់ និងអ្នកទទួលខុសត្រូវថ្មី ។ ប៉ុន្ដែ ក្រោយពីឆែកឃើញអតិថិជនជំពាក់បំណុលរាប់ពាន់
លានរៀលមក ប្រធានថ្មីគឺ លោក ឈឹម សឿន ដែលមិនបានស៊ុំគ្រលំជា មួយ បានបញ្ជា
ឱ្យមន្ដ្រីរបស់ខ្លួនធ្វើការជូន ដំណឹងឱ្យកូនបំណុលយកលុយមកសង និង ចុះផ្ដាច់ភ្លើងកូន
បំណុលជាបន្ដបន្ទាប់មក ទើបបែកធ្លាយរឿងនេះឡើង ដែលអ្នក ទទួលខុសត្រូវធំបំផុត
គឺលោក ជា ពុទ្ធី អតីតប្រធាន និងលោក គី វុឌ្ឍី អនុប្រធាន ទទួលបន្ទុកអាជីវកម្មតែម្ដង ។
អ្នកក្រុងព្រះសីហនុ ដែលធ្លាប់ត្រូវបាន អង្គភាពអគ្គិសនី ធ្វើបាបដោយគ្រាន់តែយឺត យូរ
យកប្រាក់ទៅបង់ហួស ៤-៥ថ្ងៃបញ្ជាឱ្យ មន្ដ្រីចុះទៅផ្ដាច់ភ្លើងខានប្រើប្រាស់ បានស្នើ សុំឱ្យក្រសួងឧស្សាហកម្មជួយចុះធ្វើអធិការកិច្ចរកឱ្យឃើញស ខ្មៅផង ជាពិសេសខាង
ប្រឆាំងអំពើពុករលួយគួរចុះត្រួតពិនិត្យផង ថា តើមានអំពើពុករលួយបង្កប់នៅក្នុងនោះ
ដែរឬអត់ ? មិនធម្មតាទេលុយរាប់ពាន់ លានរៀល គ្រាន់តែយកទៅចងការក៏បាន ការ
ស៊ីរាប់ពាន់ដុល្លារក្នុងមួយខែៗដែរ ។
គេកំពុងរង់ចាំមើល តើបំណុលថ្លៃប្រើ ប្រាស់ចរន្ដអគ្គិសនីរាប់ពាន់លានរៀល នៅ អង្គ
ភាពអគ្គិសនីខេត្ដព្រះសីហនុខាងលើនេះ ជាប់រយីងរយោងដូចសម្លកំពឹសយ៉ាងណា ខ្លះ?
ពាក់ព័ន្ធតែជាមួយលោក គី វុឌ្ឍី ជា ប្រធានអាជីវកម្ម ឬមួយពាក់ព័ន្ធជាមួយ លោក
ជា ពុទ្ធី ដែលទើបផ្លាស់ចេញដែរ។
តាមពិតបើមានភាពមិនប្រក្រតីមែន តិចឬច្រើន ប្រធានទទួលបន្ទុករួមត្រូវតែ មានចំណែក
ទទួលខុសត្រូវ ។ ដូច្នេះបើថ្នាក់ លើរកមិនទាន់ឃើញស ខ្មៅ គេថា ក្រសួង ឧស្សាហកម្ម
គួរតែធ្វើការត្រួតពិនិត្យមើល ការតែងតាំងលោក ជា ពុទ្ធី ទៅជា ប្រធាន អង្គភាពអគ្គិសនី
ខេត្ដកំពង់ចាមឡើងវិញផង ព្រោះការទទួលខុសត្រូវនៅកំពង់ចាម វាមានទំហំធំជាង
ខេត្ដព្រះសីហនុឆ្ងាយណាស់៕
លោក គី វុឌ្ឍី ជាអនុប្រធាន ទទួលបន្ទុកអាជីវកម្ម
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល