CamNews

ព័ត៌មានអន្តរជាតិ 

អង្គការសុខភាពពិភពលោកបញ្ចេញទិន្ន័យនៃការឆ្លង និងមរណភាពដោយសារជំងឺកូវីដ ១៩ ទូទាំងពិភពលោក

នៅរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ អង្គការសុខភាពពិភពលោក បានបញ្ចេញរបាយការណ៍ស្ដីពីការឆ្លង និងមរណភាពដោយសារជំងឺកូវីដ-១៩ ដែលរាយការណ៍ដោយបណ្ដាប្រទេស និងតំបន់បស្ចឹមប្រទេស ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ។ ទិន្ន័យនៃករណីឆ្លង និងមរណភាព ក្នុងបណ្ដាប្រទេសនីមួយៗ មានដូចខាងក្រោមនេះ៖

អូស្រ្ដាលី ឆ្លងថ្មី ៣៨២ ករណី ឆ្លងសរុប ៣៧,៧៥៤ ករណី ស្លាប់ ៩៤៧ នាក់

ព្រុយណេ ឆ្លងថ្មី ៤៩ ករណី ឆ្លងសរុប ៥៤៣ ករណី ស្លាប់ ៣ នាក់

កម្ពុជា ឆ្លងថ្មី ៤៥៥ ករណី ឆ្លងសរុប ៨៣,៨៣៩ ករណី ស្លាប់ ១,៦៣៤ នាក់

ចិន ឆ្លងថ្មី ៩៩ ករណី ឆ្លងសរុប ៩៤,២៦០ ករណី ស្លាប់ ៤,៦៣៦ នាក់

ហុងកុង ឆ្លងថ្មី ៥ ករណី ឆ្លងសរុប ១២,០២៥ ស្លាប់ ២១២ នាក់

ម៉ាកាវ ឆ្លងថ្មី ០ ករណី ឆ្លងសរុប ៦៣ ករណី ស្លាប់ ០ នាក់

តៃវ៉ាន់ ឆ្លងថ្មី ៦ ករណី ឆ្លងសរុប ១៥,៨២០ ករណី ស្លាប់ ៨១៧ នាក់

ហ្វីជី ឆ្លងថ្មី ៣៩៨ ករណី ឆ្លងសុរប ៣៨,៨១២ ករណី ស្លាប់ ៣៤៥ នាក់ .... សម្រាប់ប្រទេសផ្សេងទៀត សូមមើលតារាងខាងក្រោម៖

 

 ដោយឡែក ក្រសួងសុខាភិបាលហ្វីលីពីន បានដកចេញករណីឆ្លងចំនួន ១១៦ ករណី ដែលបានដាក់បញ្ចូលពីមុនទៅក្នុងករណីឆ្លងសរុប សម្រាប់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ដោយសារបញ្ចូលទិន្ន័យត្រួតគ្នា ។ ចំនួនសរុបនៃករណីឆ្លងសម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ ត្រូវបានកែប្រែមកចំនួន 1,687,924 ករណីវិញ ។


សម្រាប់ព័ត៌មានបន្ថែមស្ដីពីវីរុសខូរ៉ូណា នៅក្នុងតំបន់ សូមចូលទៅកាន់គេហទំព័រ៖ http://bit.ly/WPRODashboard

អត្ថបទ៖ សារ៉ាត



ប្រភព៖ WHO