CamNews

ព័ត៌មានជាតិ 

ភ្នាក់ងារសម្ងាត់របស់ USA នៅថៃ មកពិនិត្យដុល្លារក្លែងក្លាយជាង ៧លានដុល្លារ

(បាត់ដំបង)៖ មន្ត្រីស្ថានទូត និងភ្នាក់ងារសម្ងាត់ ផ្នែកស៊ើបអង្កេតរបស់រដ្ឋអាមេរិក មួយក្រុមប្រចាំប្រទេសថៃ ព្រឹកថ្ងៃទី៤ តុលានេះ បានចូលជួបលោកស្នងការនគរបាលខេត្ត បាត់ដំបង ដើម្បីពិនិត្យប្រាក់ដុល្លារក្លែងក្លាយ ដ៏ច្រើនសន្ធឹកសន្ធាប់ជាង ៧លានដុល្លារ ចូលក្នុងប្រទេសកម្ពុជា ។ មន្រ្តីនគរបាលខេត្ត បានប្រាប់ឲ្យដឹងថា មន្ត្រីស្ថានទូត និងភ្នាក់ងារ ស៊ើបអង្កេតរបស់រដ្ឋអាមេរិក ប្រចាំប្រទេសថៃ ចំនួន៤នាក់ បានមកពិនិត្យលើ ក្រដាសប្រាក់ដុល្លារក្លែងក្លាយជាង ៧លានដុល្លារ ដែលកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្ត បង្ក្រាបបានពីក្រុមសង្គមងងឹត ជនជាតិថៃ ៣នាក់ កាលពីពាក់កណ្ដាលខែកញ្ញា កន្លងទៅនេះនៅតំបន់ព្រំដែន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh