Khao Sok គឺជាឧទ្យានជាតិ ធម្មជាតិដ៏ទាក់ទាញ មានបង្កប់ នូវទស្សនីយភាពដ៏ស្រស់ត្រកាល ស្រស់
ស្អាតបំផុត នៅលើផ្ទៃទឹក ដែលមានទីតាំងស្ថិតនៅ ភាគខាងត្បូងប្រទេសថៃ។ ឧទ្យាន Khao Sok ជា
កន្លែងកម្សាន្ត ដ៏មានប្រជាប្រិយភាព សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តទស្សនា និងកម្សាន្តអារម្មណ៍
ជាមួយនឹងទេសភាពធម្មជាតិពិតៗ មានព្រៃភ្នំ ទឹក និងសត្វបក្សបក្សា ចម្រុះពណ៌គ្រប់ប្រភេទ។
ឧទ្យានជាតិ Khao Sok ជាកន្លែងសម្រាកលំហែកាយដែលអាចឱ្យភ្ញៀវទេសចររីករាយជាមួយនឹងការ
ឡើងភ្នំ ដើរកម្សាន្តក្នុងព្រៃ គយគន់ទេសភាពពណ៌បៃតង និងសត្វព្រៃ ដ៏ស្រស់ស្អាត នៅជុំវិញតំបន់
ឧទ្យានជាតិ។ ជាពិសេស ភ្ញៀវទេសចរ នឹងទទួលបាននូវចំណីអាហារដ៏ប្លែក ត្រជាក់ចិត្ត ជាមួយនឹង
ផ្ទះសំណាក់បណ្តែតទឹក តម្រៀបគ្នាជាជួរ នៅលើទឹកដ៏ថ្លាឈ្វេងដូចកញ្ចក់ អាចឱ្យភ្ញៀវទេសចរទាំង
អស់រំសាយនូវទុកព្រួយ និងភាពនឿយហត់ បានយ៉ាងងាយស្រួល៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ khaosok