CamNews

ព័ត៌មានអន្តរជាតិ 

ស្តេចសង្ឃបាប៊ុនឈុំ ត្រលប់ទៅរូងភ្នំម្ដងទៀត ដើម្បីធ្វើរឿងមួយទៀត!!

ថៃ ៖ សម្តេចសង្ឃ បាប៊ុនឈុំ ត្រូវបានគេទទួលស្គាល់ថា ជាព្រះសង្ឃមួយអង្គដែលចេះសីល៍ពូកែ គ្រាន់តែព្រះសង្ឃទាយថា យ៉ាងយូរនឹងឃើញក្មេងៗក្នុងរយៈពេល ២ ថ្ងៃ ក៏ស្រាប់តែក្មេងនិងគ្រូបង្វឹកក៏ត្រូវបានរកឃើញពិតមែន ។ 

ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ ដោយសារតែទឹកជំនន់ខ្លាំងពេក ទើបប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា គេចាំបាច់ត្រូវចំនាយពេលរាប់ខែដើម្បីនាំអ្នកទាំង​ ១៣ ចេញពីរូងភ្នំ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ជុំវិញបញ្ហាមួយនេះផងដែរ សម្តេចសង្ឃ បាប៊ុនឈុំ ក៏ត្រូវបានប្រជាជនថៃនិមិត្តព្រះសង្ឃមកកាន់រូងភ្នំជាថ្មីម្តងទៀត ដើម្បីធ្វើពិធីបួងសួង សុំឲ្យក្មេងៗមានសុវត្ថិភាព ។ កាលពីល្ងាចថ្ងៃទី ០៤ កក្កដា ឆ្នាំ ២០១៨ ព្រោះសង្ឃបាន ត្រៀមក្រណាត់ចំនួន ១៣ ផ្ទាំង ព្រមទាំងនំនេក ដោយតំណាងឲ្យក្មេងៗ ១២ នាក់ និងគ្រូរបស់ពួកគេម្នាក់ ។ 


ឃើញបែបនេះហើយ ប្រជាជនថៃក៏មានអារម្មណ៍សប្បាយចិត្ត ហើយសង្ឃឹមថា នឹងអាចឲ្យក្មេងៗត្រលប់មកជួបជុំគ្រួសារជាថ្មីម្តងទៀត ក្នុងពេលឆាប់ៗនេះ ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ springnews


Tags: Bangkok Thailand