CamNews

ព័ត៌មានអន្តរជាតិ 

រឿងគ្រូបង្វឹកម្នាក់ និងក្មេង ១២ នាក់ជាប់ក្នុងល្អាង កំពុងចាប់ផ្តើម ក្រោមចំណងជើងថា....!

ថៃ ៖ រឿងរ៉ាវដ៏កក្រើកដែលកើតឡើងនៅក្នុងប្រទេសថៃ ដែលក្មេងចំនួន ១២ នាក់ និងគ្រូបង្វឹកម្នាក់ដែលជាប់នៅក្នុងល្អាងថាំហ្លួង កាលពីខែកក្កដា ពេលនេះគឺផលិតករម្នាក់ឈ្មោះថា Tom Waller កំពុងតែចាប់ផ្តើមថតជាខ្សែភាពយន្តខ្នាតធំ ។ 

ខ្សែភាពយន្តនេះមានចំណងជើងថា “The Cave, Nang Non” ហើយក៏ជារឿងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមនុស្សជុំវិញពិភពលោកផងដែរ ។ 

លោក Tom Waller បានថ្លែងទៅកាន់សារព័ត៌មានទាំងក្នុងនិងក្រៅប្រទេសថៃ "ពួកយើងចង់ប្រាប់អំពីរឿងរ៉ាវដ៏ខ្លាហានរបស់ក្មេងៗនិងគ្រូបង្វឹតរបស់ពួកគេ ដែលមិនបោះបង់ការខិតខំប្រឹងប្រែងទោះស្ថិតក្នុងហានិភ័យខ្ពស់ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ចង់រំលឹកគុណដល់វីរៈបុរសម្នាក់គឺលោក Jim ដែលបានបាត់បង់ជីវីតក្នុងពេលបំពេញបេសកម្មនេះផងដែរ" ។ 

យោងតាមហ្វេសប៊ុកផេករបស់តារាសម្តែងថៃលោក Nirut Sirijanya កំពុងអង្គុយនៅលើកៅអី ហើយផ្ទៃខាងក្រោយគឺកន្លែងថត នៅរ៉ូងភ្នំថាំហ្លួង ។ ប្រភពដដែលបានឲ្យដឹងថា សម្តែងថៃជើងចាស់រូបនេះនឹងដើរតួ​ជា​អភិបាលខេត្ត ។ 

គួរបញ្ជាក់ឲ្យដឹងទៀតថា ខ្សែភាពយន្តខ្នាតធំមួយនេះនឹងជ្រើសកន្លែងថតនៅប្រទេសអៀរឡង់ និងប្រទេសថៃរហូតដល់ចុងខែធ្នូ ហើយរំពឹងថា នឹងចាក់បញ្ចាំងនៅឆ្នាំក្រោយ ៕











ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ asiaone


Tags: International news Thailand