CamNews

ព័ត៌មានអន្តរជាតិ 

ចោរអត់គម្រោង! នឹកឃើញចង់រកលុយថែម បែកគំនិតលួចខ្សែ ក តែម្ចាស់ហាងឆ្លាត ចុងក្រោយគុក

ថៃ ៖ កាលថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ មានបុរសម្នាក់ឈ្មោះថា Suphachai Panthong អាយុ ២៧ ឆ្នាំបានដើរចូលទៅក្នុងហាងលក់មួយកន្លែងនៅខេត្ត Choburi ប្រទេសថៃ ក្នុងគោលបំណងលួចយកខ្សែ ក មាស ប៉ុន្តែម្ចាស់ហាងឆ្លាតវៃ ក៏បានបិទទ្វារអេឡិចត្រូនិក ក្រោយបុរសម្នាក់នោះបានដើរចូលហាង ។ 

ប្រភពដដែលបានបន្តថា ខ្សែ ក មាន ដែលចោរអត់គម្រោងម្នាក់នោះព្យាយាមចង់លួច មានតម្លៃ £500 ។ ម្ចាស់ហាងលក់មាស លោក Jarae Nitikarun អាយុ ៤១ ឆ្នាំបានបង្ខំឲ្យចោរនោះយកខ្សែ ក ប្រគល់ឲ្យខ្លួនវិញបន្ទាប់ពីព្យាយាមគេចខ្លួនតែមិនបានសម្រេច ហើយបានរង់ចាំប៉ូលីសបានចាប់ខ្លួនចោរយកទៅដោះស្រាយតាមផ្លូវច្បាប់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ dailymail


Tags: International news Thailand