CamNews

តារា 

សុគន្ធ នីសា ទៅបង្អួត សម្រស់នៅកណ្តាលព្រៃ

ភ្នំពេញៈ  តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម ថោន កញ្ញា សុគន្ធ នីសា ដែលមាន
សម្រស់ស្រស់ ផូរផ្ចង់ស្រគត់ស្រគំ បែបនារីខ្មែរជានិច្ចកាល តែងតែត្រូវបាន ទស្សនិកជន
មានការសរសើរ ទៅលើការថែរក្សាសម្រស់ និងការតុបតែងខ្លួន ស្រស់ស្អាតកេ្មងជាងវ័យ
ហើយសម្រស់នេះ មហាជនតែងតែឃើញ នៅពេលដែលនាងចេញ ទៅសម្តែងខនសឺត ក៏
ដូចជាបង្ហាញវត្តមាន ក្នុងកម្មវិធី ជួបជុំតារា និងកម្មវិធីផ្សេងៗជាច្រើន ។

តែដោយឡែកថ្មីៗនេះ គេបានឃើញរូបថត ដ៏ស្រស់ស្អាតរបស់ កញ្ញា សុគន្ធ នីសា ជាច្រើន
សន្លឹក ដោយនៅក្នុងរូបនោះមាន ការតុបតែងខ្លួន ជាមួយរ៉ូបវែងពាក់ផ្កាឈូកខ្ចី វាលខ្នង ជា
មួយសក់វែងអន្លាយ មានពាក់កម្រង ផ្កាព្រៃនៅលើក្បាល យ៉ាងស្រស់ស្អាត នៅកណ្តាលព្រៃ
ប្រឺក្សា បង្អួតសម្រស់ស្រស់ស្អាត ប្លែកភ្នែកគួរឲ្យទាក់ទាញ ការចាប់អារម្មណ៍ ទាំងទេសភាព
គួបផ្សំ ជាមួយសម្រស់ឆើតឆាយ របស់នាង។

ចង់ដឹងថា ភាពខុសប្លែក និងភាពស្រស់ស្អាតរបស់ តារាចម្រៀងស្រីល្បីឈ្មោះ សុគន្ធ នីសា
មានភាពស្រស់ស្អាត ទាក់ទាញការចាប់អារម្មណ៍ ក៏ដូចជាការទៅ បង្អួតសម្រស់ នៅកណ្តាល
ព្រៃព្រឹក្សានោះ មានភាពស្អាតប្លែកភ្នែក កម្រិតណា សូមទស្សនាជាមួយ LookingTODAY ទាំង
អស់គ្នា៖


 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sokun nisa