ព័ត៌មានវីដេអូ ៖ ក្រុមការងារយកព័ត៌មាន អោយភ្នាក់ងារសារព័ត៌មាន អ័រតេ របស់ប្រទេស រុស្ស៊ី បាន ចុះទៅដល់ផ្ទាល់ ទីតាំងកើត ហេតុ ធ្លាក់ យន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ រុស្ស៊ី ជើងហោះហើរ KGL9268 សម្លាប់អ្នកដំណើរ គ្មានសល់ សូម្បីតែម្នាក់ សរុប ២២៤ នាក់ ។ គួររំឮកថា នៅទីតាំងកើត ហេតុនៃការធ្លាក់យន្តហោះ ក្រុម ការងារ មក ពី ក្រសួងសង្គ្រោះបន្ទាន់ ប្រទេស រុស្ស៊ី កំពុងតែធ្វើការ ស្វែងរកសាកសពជនរងគ្រោះ ក៏ដូចជា ធ្វើការ ស៊ើបអង្កេត ពីមូលហេតុធ្លាក់ជាដើម ។ នៅទីនោះ គេ ឃើញមានបំណែក កំទេចកំទី យន្តហោះធ្លាក់ ឆាប ឆេះ ខ្លោច មានពាសពេញគ្រប់ទីកន្លែង ។ ជ្រាប កាន់តែច្បាស់ តាមដានទស្សនា ឃ្លីបវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖
- អាន ៖ ISIS អះអាង ថាបានបាញ់ទម្លាក់ យន្តហោះរុស្ស៊ី សម្លាប់មនុស្ស ២២៤ នាក់ គ្មានសល់ សូម្បីម្នាក់
- អាន ៖ ក្តៅៗ ៖ យន្តហោះ រុស្ស៊ី បាត់ដាន រកឃើញ ថាបានធ្លាក់ បាត់ទៅហើយ នៅឧបទ្វីប
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ