CamNews

តារា 

2NE1 បែករំសាយជិត ២ ឆ្នាំហើយ ប៉ុន្តែនាង Park Bom ទើបដាច់ចិត្តទម្លាយរឿងមួយ

កូរ៉េ ៖ រាប់មកទល់ពេលនេះអស់រយៈពេលជិត ២ ឆ្នាំហើយ ដែលក្រុមតារាចម្រៀងស្រី 2NE1 ត្រូវបានប្រកាសរំសាយជាផ្លូវការ ហើយស្ទើរតែគ្រប់គ្នាទៅហើយដែលគិតមករហូតថា នាង Park Bom គឺជាដើមហេតុធ្វើឲ្យក្រុមមួយនេះបែកបាក់ ។ 

អត់ទ្រាំនឹងការយល់ច្រឡំមិនបាន​ ក្រោយពីមានហ្វេនម្នាក់ខមមិនថា "អ្នកគឺជាមនុស្សម្នាក់ដែលបំផ្លាញក្រុម 2NE1 ប៉ុន្តែខ្ញុំស្រលាញ់អ្នក Bom" ។ ក្រោយបានឃើញបែបនេះ តារាចម្រៀងស្រីវ័យ ៣៤ ឆ្នាំរូបនេះ បានតបថា "ខ្ញុំមិនមែនជាអ្នកបំផ្លាញវាទេ ប៉ុន្តែអ្នកផ្សេងនោះទេ ដែលបំផ្លាញ" ។ 

មិនគួរឲ្យជឿថា រឿងកន្លងផុតទៅយ៉ាងយូរបែបនេះហើយ ប៉ុន្តែតារាស្រីរូបនេះ ទើបតែដាច់ចិត្តទម្លាយពាក្យក្នុងចិត្ត ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Park Bom 2NE1 Seoul South Korea Kpop