(ហ្ស៊ីមបាវ៉េ)៖ បុរសអាយុ២៥ឆ្នាំម្នាក់ ឈ្មោះ Ismael Miti បានផឹកថ្នាំពុលប្រុងសម្លាប់ខ្លួន បន្ទាប់ពីត្រូវនាង Sheila Tarugarira ជាប្រពន្ធហាមមិនឲ្យ ទៅចូលរួមមើលការប្រគំតន្ត្រី របស់តារាចម្រៀង Alick Macheso។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅប្រទេស នីហ្សេរីយ៉ា ដោយនៅថ្ងៃកើតហេតុ Alick បានឈ្លោះប្រកែក នឹងប្រពន្ធជាខ្លាំងព្រោះ តែគាត់ចង់ទៅមើលការប្រគំតន្ត្រី តែប្រពន្ធមិនឲ្យទៅ និងគំរាមចង់លែងទៀតផង ធ្វើឲ្យគាត់មានអារម្មណ៍ ខឹងសម្បារក៏ស្ទុះទៅ យកថ្នាំសម្លាប់សត្វល្អិត ផឹកសម្លាប់ខ្លួនតែម្តង។
ក្រោយពីផឹកថ្នាំពុលរួច Alick ក៏រាគចុកពោះ និងឈឺក្បាលជាខ្លាំង តែបែរជាទូរស័ព្ទប្រាប់ប៉ូលិសថា ប្រពន្ធដាក់ថ្នាំពុលចង់សម្លាប់គាត់ទៅវិញ លុះដល់ប៉ូលិស ស៊ើបអង្កេតក៏ដឹងថា បុរសរង គ្រោះផឹកថ្នាំពុលខ្លួនឯង ទើបគាត់ត្រូវចាប់ខ្លួន ពីបទផ្តល់ព័ត៌មានក្លែងក្លាយ ដល់សមត្ថកិច្ច ហើយក៏ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល២០ថ្ងៃ និងពិន័យជាប្រាក់ចំនួន $50៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង