(ភ្នំពេញ)៖ កាន់តែទូលំទូលាយចំពោះការទស្សនាព្រឹត្តិការណ៍បាល់ទាត់ កម្ពុជា ប៉ះម្ចាស់ផ្ទះចិនតៃប៉ិ នៅកីឡដ្ឋាន Kaohsiung នាម៉ោង ៦៖០០នាទីល្ងាចនេះក្នុងក្នុងជើងទី១ នៃពានរង្វាន់ AFC Asian Cup 2019 ជើងទី១ ដែលអ្នក គាំទ្រក៏អាចទស្សនាបាននៅលើអេក្រង់ LED បានផងដែរ នេះបើយោងតាម Facebook Page របស់ FFC ។
នេះជាលើកទី១ សម្រាប់សណ្ឋាគារដែលមានទីតាំងនៅទីក្រុងភ្នំពេញ ជាប់កោះពេជ្រ ចូលរួមលើកស្ទូយវិស័យកីឡាកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងឡើង តាមរយៈចាក់បញ្ចាំងផ្សាយផ្ទាល់នៅលើអេក្រង់ LED របស់ខ្លួន រួមជាមួយទូរទស្សន៍ BTV-News ក៏ត្រៀមចាក់បញ្ចាំងលើអេក្រង់ LED ក្នុងពហុកីឡដ្ឋានជាតិផងដែរ ក្រៅពីទទួលបានសិទ្ធិផ្សាយបន្តលើកញ្ចក់ទូរទស្សន៍របស់ខ្លួនហើយ ។
ទន្ទឹមគ្នានោះ ប្រិយមិត្តអ្នកគាំទ្រគ្រប់រូប ក៏អាចទស្សនាបាល់ទាត់នេះនៅលើទូរស័ព្ទដៃទូរទស្សន៍អនឡាញ Fresh News TV រួមជាមួយ Facebook និង YouTube ថែមទៀតដែលបានកិច្ចសហការគ្នាជាមួយនឹង BTV-News ដើម្បីឲ្យការទស្សនាកាន់តែទូលំទូលាយ និងទទួលបានព័ត៌មានថ្មីៗ ភ្លាមៗពីជំនួបដ៏ជក់ចិត្តនេះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង