កូរ៉េ៖ សិស្សស្រីវ័យក្មេងម្នាក់ ដែលត្រូវគេដឹងថា កំពុងសិក្សានៅវិទ្យាល័យមួយ ក្នុងក្រុងសេអ៊ូល កំពុងទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ អ្នកនិយមលេង អ៊ីនធ័រណេត ដោយសារនាង អាចច្រៀងបទ "Hello"របស់តារាចម្រៀងអង់គ្លេស នាង Adele បានយ៉ាងល្អ។
ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា វីដេអូ"Hello" របស់សិស្សស្រីកូរ៉េម្នាក់មានអ្នកចូលមើល រហូតដល់ទៅដល់៧០ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ មួយថ្ងៃប៉ុណ្ណោះ ក្រោយបង្ហោះក្នុង Youtube ហើយចំនួននេះ នៅតែបន្តកើនឡើងជាលំដាប់ ។ វីដេអូនេះដែរ បានបង្ហោះក្នុងគេហទំព័រ ជាភាសារកូរ៉េ 일반인들의 소름돋는 라이브 ខណៈបទ "Hello" របស់ Adele ដែលចេញកាលពីថ្ងៃទី២២តុលា មានអ្នកមើលរហូតដល់ ជា៣០៤លាននាក់ គិតមកដល់ថ្ងៃនេះ។
ថ្មីៗនេះ មានអ្នកចម្រៀង Cover តាម YouTube ជាច្រើនព្យាយាម ធ្វើបទចម្រៀងរបស់ Adele ដើម្បីទទួលការគាំទ្រ តែជោគជ័យអាចធ្លាក់លើក្មេង ស្រីកូរ៉េម្នាក់នេះ ដោយសារសម្លេងយ៉ាងក្រអួនរបស់នាង ។
ចង់ដឹងថា ក្មេងស្រីម្នាក់នេះច្រៀងបានល្អប៉ុណ្ណា ទស្សនាវីដេអូ ជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា!
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល