CamNews

តារា 

ផ្អើលនៅចិន យាយវ័យ ៥០ ឆ្នាំ យាយពីថា ក្មេងនោះក្មេង ក្រមុំ ១៨ ឆ្នាំ សុំខ្មាស់

ស្ទើរតែមិនគួរអោយជឿ ៖ ថ្មីៗនេះ បណ្តាញអ៊ិនធើណេតនៅក្នុងប្រទេសចិន មានភាពភ្ញាក់ផ្អើល ជាខ្លាំង ពាក់ព័ន្ធនឹងប្រធានបទក្តៅ សម្រស់ជីដូនវ៧យ ៥០ឆ្នាំ និយាយពីថា ក្រមុំ ១៨ឆ្នាំ សុំខ្មាស់​ ពីព្រោះសម្រស់ជីដូនរូបនេះ មានភាពស្រស់ស្អាត និងក្មេងជាងវ័យ សឹងតែមិនគួរអោយជឿទាល់ តែសោះ ។


ស្ថិតនៅក្នុងវ័យ ៥០ ឆ្នាំ លោកស្រី Qin Ling មានកូន ២ នាក់ និងចៅស្រីមួយនាក់ ។ អាថ៍កំបាំង រក្សាសម្រស់អោយក្មេងជាងវ័យ លោកស្រី លើកឡើងអោយដឹងថា រួមមានដូចជា ៖ គេងអាក្រាត កាយ និងងូតទឹកក្តៅ ឲ្យបានម្តងក្នុងមួយសប្តាហ៍។ ច្រើនជាងនេះទៅទៀត ត្រូវម៉ាស្សាមុខអោយ បានរាល់ថ្ងៃ ជាមួយនឹងការបិទម៉ាស់មុខធម្មជាតិ ធ្វើដោយផ្ទាល់ដៃ ជាដើម។

គួររំឮកថា អំឡុងខែសីហា កន្លងទៅនេះ កូនស្រី លោកស្រី Qin បានរៀបចំការថតរូបស់ឲ្យ ម្តាយ វ័យក្មេងរបស់ខ្លួន ដើម្បីអបអរសាទរ កម្មវិធីខួបកំណើត ឈានចូលវ័យ ៥០ ឆ្នាំ ។ ក្រោយមក បណ្តារូបភាពទាំងនោះ ត្រូវបានសាយភាយនៅលើបណ្តាញអ៊ិនធើណេត ឈានទៅបង្កជាភាព ភ្ញាក់ផ្អើល និង ពេញនិយមតែម្តងនៅទូទាំងប្រទេសចិន​។


បន្ទាប់ពីទទួលបានភាពល្បីល្បាញ នៅលើប្រព័ន្ធអ៊ិនធើណេត ក៏ដូចជា បណ្តាញសង្គម លោកស្រី Qin ទទួលបាននូវកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងអ្នកកាសែតក្នុងស្រុក ។ គួរបញ្ជាក់ថា មាន ពេលមួយនោះ អ្នកកាសែតលួចចោទសួរ ពីវិធីសាស្រ្តដ៏អស្ចារ្យណាខ្លះ ដែលធ្វើអោយបេក្ខភាពជី ដូនវ័យ ដល់ទៅ ៥០ឆ្នាំហើយនោះសម្រស់នៅក្មេងជាងវ័យ។ លោកស្រី ក៏បានឆ្លើយតប ដោយ បានគូសបញ្ជាក់ក្តែងៗឲ្យដឹងថា ៖ លោកស្រីបានលែងលះស្វាមីរួចទៅហើយ ដូច្នេះ លោកស្រីពិត ជាមានពេលវេលា និងលុយកាក់គ្រប់គ្រាន់សម្រាប់ខ្លួនលោកស្រី។ ទន្ទឹមនឹងនេះ​ លោកស្រីបន្តឲ្យ ដឹងថា វិធីសាស្រ្តដែលលោកស្រីធ្វើអោយសម្រស់ក្មេងជាងវ័យរួមមានដូចជា ៖​ គេងស្រាត ឬមុជ ទឹកក្តៅអោយបានម្តងក្នុងមួយសប្តាហ៍ និង បិទម៉ាស់មុខធម្មជាតិ ធ្វើដោយផ្ទាល់ដៃលោកស្រី អាច ជាម៉ាសបិទមុខផលិតពីត្រសក់ ទឹកដោះគោជូ ទឹកឃ្មុំជាដើម។ កេត្តិនាមជាតែល្បីល្បាញជាបន្ត បន្ទាប់ បេក្ខភាពម្តាយកូន ២រូបនេះត្រូវបានអញ្ជើញអោយឡើងកម្មវិធីទូរទស្សន៍ជាមួយនឹងកូនស្រី ២នាក់ផ្សេងទៀត៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: china Hot Grandma Qin Ling