ថៃ ៖ ប្រភពផ្លូវការមួយរបស់ប្រទេសថៃបានបង្ហើបថា លោក Pope Thanawat នឹងសម្តែងរឿងដ្រាម៉ា ២ រឿង ដែលរឿងមួយជារឿងបែបសម័យ និងមួយទៀតគឺរឿង "បុព្វេសន្និវាស" ភាគ ២ ។
ដោយសារតែរឿងដ្រាម៉ាបែបសម័យ តម្រូវអោយមានតួស្រីដល់ទៅ ២ នាក់ ទើបអ្នកនិយមលេងអឺនធឺណិតនាំគ្នា ធ្វើការចែករំលែកគំនិតរៀងៗខ្លួនថា ចង់អោយតារាស្រីផ្សេងដែលមិនមែន Bella ហើយនៅក្នុងនោះគឺមានដូចជា នាង Aff Taksaorn, Jooy Warattaya, Ploy Chermarn, Taew Natapohn, Mew Nittha, Cherry Khemupsorn ឬនាង Nune Woranuch ៕
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews