CamNews

ប្លែកៗ 

ហួសចិត្ត! បុរសវ័យ២២ឆ្នាំ សុខចិត្តចាកចេញពីប្រពន្ធ លួចទៅរៀបការជាមួយម្តាយក្មេក អាយុ៤២ឆ្នាំ

(ឥណ្ឌា)៖ នារីវ័យក្មេងម្នាក់ មានការឈឺចាប់ជាខ្លាំង នៅពេលដែលបុរសជាប្តី សុខចិត្តលែងលះ រួចទៅរួមរស់ជាមួយម្តាយបង្កើតរបស់នាង ដែលមានអាយុ៤២ឆ្នាំទៅវិញ។ 

ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះ កើតឡើងនៅប្រទេស​ឥណ្ឌា បុរសជាប្តី​អាយុ២២ឆ្នាំ ឈ្មោះ Suraj Mahto បានចាកចេញពីប្រពន្ធ និងកូនដែលនៅតូចនៅឡើយ ហើយ ងាកទៅរៀបការ ជាមួយម្តាយក្មេក​ឈ្មោះ Asha Devi ដែលស្នេហារបស់ម្តាយក្មេក និងកូនប្រសានេះកើតឡើង នៅពេល Lalita ឲ្យម្តាយមករស់នៅ ជាមួយនាង​និងប្តីនៅក្នុងភូមិ Paraini កាលពីឆ្នាំមុន។

កំឡុងពេលស្នាក់នៅ ជាមួយគ្នា Devi យកចិត្តទុកដាក់ កូនប្រសាណាស់​តាំង​ពីឈឺ ត្រឡប់មកពីធ្វើការ និងដើរលេងជាមួយគ្នាទៀតផង រហូតដល់កូនស្រីដឹងរឿង ក៏ទៅប្រាប់ឪពុក និងសុំម្តាយឲ្យចាកចេញពីប្តី តែស្ត្រីជាម្តាយនោះ មិនព្រម​ ថែមទាំងពង្រត់គ្នាជាមួយកូនប្រសា លួចទៅរៀបការ​ទៀតផង។

ក្រោយមកអ្នកទាំងពីរ ហាក់ដឹងកំហុសចង់ត្រឡប់​មករកសភាពដើមវិញ ដោយស្ត្រីជាម្តាយចង់មករួមរស់ ជាមួយប្តី រីឯកូនប្រសានោះចង់មករស់នៅជាមួយប្រពន្ធវិញ ទើបពួកគេសម្រេចចិត្តលែងលះគ្នា ប៉ុន្តែអ្វីៗហួសពេលទៅហើយ គឺឪពុកនិងកូនស្រី មិនអាចទទួលយករឿងនេះ បានឡើយ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Suraj Mahto