(ភ្នំពេញ)៖ បុរសម្នាក់វ័យប្រមាណ៣០ឆ្នាំ ដែលបានទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតឡើងហើយ នៅខាងក្រោយសាលសន្និសីទចតុមុខ នាវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ។
មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយប្រទះឃើញសព កម្លាំងជំនាញបានជួលឲ្យគេ ទៅអូសសពឡើងមកលើគោក ដើម្បីធ្វើកោសល្យវិច័យ និងទាក់ទងទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញលោតទឹកសម្លាប់ខ្លួនពី លើស្ពានជ្រោយចង្វារចាស់ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ ដោយមិនទាន់ដឹងមូលហេតុ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនរងគ្រោះ បានដើរឆ្លងស្ពានពីលិចទៅកើត ស្រាប់តែដល់ពាក់កណ្តាលស្ពាន ក៏លោតទឹកតែម្តង បណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជាច្រើននាក់ រត់ទៅចោមរោមមើល៕




ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី