ទំនាក់ទំនងស្នេហារបស់ Justin bieber បានធ្វើឲ្យតារាចម្រៀងស្រីនាង Selena gomez មានការប្រុងប្រយ័ត្នច្រើនជាងមុន នៅពេលដែលសម្រេចចិត្តមានស្នេហាជាថ្មីម្តងទៀត ។
យោងតាមប្រភពពី Entertainment Tonight បានឲ្យដឹងថា ចំពោះស្នេហាលើកក្រោយនេះ នាង Selena gomez នឹងត្រូវបានមិត្តភក្តិរបស់នាងណែនាំមនុស្សដែលមើលឃើញអំពីតម្លៃរបស់នាង ។ ប្រភពដដែលបានបន្តទៀតថា មិត្តភក្តិរបស់ Selena ក៏មិនចូលចិត្តនោះទេ ដែលត្រូវឃើញមិត្តសាងស្នេហ៍ជាមួយនិង Justin ព្រោះប្រុសម្នាក់នេះតែងធ្វើឲ្យមិត្តរបស់គេឈឺចាប់ ។
មិត្តភក្តិរបស់ម្ចាស់បទ "Back to you" បាននិយាយថា ចំពោះមនុស្សប្រុសដែលគេព្យាយាមចាប់ដៃគូជាមួយនិង Selena មិនចាំបាច់ត្រូវជាតារាល្បីអីនោះទេ ប៉ុន្តែមនុស្សម្នាក់នោះត្រូវតែជាមនុស្សជោគជ័យនៅក្នុងជីវីត និងមានសម្ថតភាពម្នាក់ ។
ទោះបីជាយ៉ាងណាក៏ដោយចុះ ពេលនេះ Selena gomez នៅមិនទាន់អាចទទួលយកស្នេហាបាននៅឡើយទេ ព្រោះនាងមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការមានស្នេហា ។
អ្វីដែលតារាចម្រៀងស្រីវ័យ ២៦ ឆ្នាំរូបនេះត្រូវគិតពេលនេះគឺ មុខរបប និងចាប់អារម្មណ៍ទៅលើខ្លួនឯងឲ្យបានច្រើនបំផុត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ dailymail