(ម៉ិកស៊ិចកូ)៖ គម្រោងរៀបការមួយ នៅប្រទេសម៉ិកស៊ិចកូ ត្រូវបានលុបចោលវិញ បន្ទាប់ពីនារីជាកូនក្រមុំត្រូវអនាគតស្វាមី ចាប់បានថា នាងទៅឱបថើបជាមួយប្រុសផ្សេង។ នៅថ្ងៃកើតហេតុ Emma Alicia Paz Ayala បានជប់លៀងជាមួយមិត្តភក្តិ នៅឯរីសត Playa del Carmen ហើយកម្មវិធីនេះ គេដាក់ឈ្មោះថា «ពិធីជប់ លៀងនារីនៅលីវ» ដែលវាក៏ជាយប់ចុងក្រោយ របស់នាងដែរ មុននឹងដល់ពេលចូលរោងការ។
កំពុងតែផឹកស៊ី ជាមួយមិត្តភក្តិស្រីៗ ក៏មានបុរសម្នាក់ដើរចូលមក ដែលគេមិនមែនជាគូដណ្តឹង ត្រៀមចូលរោងការទេ តែបុរសនោះបានមកជិតបង្ហាញភាពស្និទ្ធស្នាល ឱបរឹតជាមួយនាង Ayala ហើយមនុស្សជាច្រើន បានហ៊ោកញ្ជ្រៀវរួចនាំគ្នាថតរូបភាព ពួកគេមើលទៅដូចជាគូស្នេហ៍ផ្អែមល្ហែមអ៉ីចឹង។ រូបភាពត្រូវបាន កេយកទៅបង្ហោះ លើបណ្តាញសង្គមធ្វើឲ្យដឹង ដល់ខាងប្រុស និងក្រុមគ្រួសារបានឃើញបែបនេះ ក៏សម្រេចចិត្តបញ្ឈប់គម្រោងរៀបការ ចោលភ្លាមតែម្តង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង