CamNews

ព័ត៌មានជាតិ 

ចាប់បុរសចិនហុងកុង ក្រោយបង្ហោះ Drone បំពាក់កាមេរ៉ា ថតទិដ្ឋភាពព្រះបរមរាជវាំង

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ជ័យជម្នះ ខណ្ឌដូនពេញ បានឃាត់ខ្លួន បុរសជនជាតិចិនហុងកុងម្នាក់ ក្រោយរូបគេ បង្ហោះយន្តហោះ Drone  បំពាក់កាមេរ៉ាថតយកទិដ្ឋភាពព្រះបរមរាជវាំង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

មន្រ្តីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ជនជាតិចិនហុងកុងរូបនេះ មានឈ្មោះ Wong Figa China អាយុ ៤០ឆ្នាំ ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 02293140 ស្នាក់នៅសណ្ឋាគារ ហ្វេននី ហ្វានី ស្ថិតនៅភូមិ២ សង្កាត់ជ័យជម្នះ។

ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតយន្តហោះ Drone មួយគ្រឿង និងត្រូវបញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តការសួរនាំ និង ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីប្រកាសហាមមិនមានបង្ហោះ Drone ផ្តិយករូបភាព នៅជុំវិញបរិវេណព្រះបរមរាជវាំងនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh