CamNews

តារា 

ជាវណ្ណារិទ្ធ បង្ហើបប្រាប់រឿងមួយរបស់ខ្លួននិងពិធីការនីរូបស្អាត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា "ហ៊ិន ច័ន្ទនីរ័ត្ន និង ជា វណ្ណារិទ្ធ ក្លាយជាដៃគូពិធីករ-ពិធីការិនីលេចធ្លោជាងគេ ក្នុងកម្មវិធីរបស់មន្រ្តីធំៗ" ហើយក្នុងនោះគេក៍បានរៀបរាប់ផងដែរថា តំលៃខ្លួនរបស់អ្នកទាំងពីរគឺចន្លោះពី ៨០០ ទៅ ១០០០ ដុល្លារឯណោះ សម្រាប់ការងារនេះ ក្នុងរយៈពេលតែ៣០នាទី ប៉ុណ្ណោះ ។ 

ចំពោះរឿងនេះផងដែរ ពិធីករដែលសម្បូរទៅដោយប្រជាប្រិយភាព លោក ជា សុវណ្ណារិទ្ធ ក៏បានបង្ហើបប្រាប់ថា "តាមពិតទៅតម្លៃក្នុងការបំពេញការងាររបស់ខ្ញុំ និងប្អូនស្រី Hin channiroth មិនដូចអ្វីដែលអត្ថបទបានសរសេរនោះទេ អ្នកបានអានប្រាកដជាគិតក្នុងចិត្តថាសំបើមណាស់ ហើយអ្នកធម្មតាក៏ប្រហែល លែងហ៊ានហៅយើងទៅធ្វើការទៀតដែរ ហើយម្យ៉ាងទៀតបើសរសេរពីខ្ញុំនិង នីរត្ន័ ក៏មិនគួរណាទៅប្រៀបធៀបខ្ញុំជាមួយរៀមច្បង និងមិត្តៗសិល្បៈករផ្សេងទៀតដែរ តែក៏អរគុណដែលបានចុះអត្ថបទល្អៗសម្រាប់ខ្ញុំនិងប្អូនស្រីរត្ន័ បើសិនជាអាចសូមអោយ Khmer Talking កែសម្រួល ( តម្លៃខ្លួន ) ផងចុះ" ៕








ដោយ ៖ គន្ធា


ប្រភព ៖ FB Cheasovannarith


Tags: Hin channiroth Chea sovannarith