(បរទេស)៖ Justin Bieber តារាចម្រៀងដ៏សម្បូរមន្តស្នេហ៍ម្នាក់ ក្នុងស្រទាប់យុវវ័យ ពេលនេះបានសម្តែង ការមិនពេញចិត្ត ជាមួយមនុស្សមួយចំនួន ដែលមិនពេញចិត្ត ការលេងស្ទីលម៉ូតសក់ថ្មី របស់លោក ដោយបញ្ចេញ សារកំហឹងមួយតបទៅកាន់ អ្នកស្អប់លោកតាមរយៈ Instagram ថា I don’t like you ! ។
ទោះបីជាបញ្ចេញប្រតិកម្ម បែបនេះក្តី ប៉ុន្តែក៏មាននារីៗជាច្រើន ដែលជាអ្នកគាំទ្រតារាចម្រៀងវ័យ២២ឆ្នាំរូបនេះ និយាយថា ពួកនាងចូលចិត្តស្ទីលម៉ូតសក់ថ្មីរបស់ Justin ណាស់ ដោយបញ្ចេញសារថា I love you ទៀតផង ហើយបើទោះជា មានអ្នករិះគន់ដែលមិនចូលចិត្ត តារាប្រុសរូបនេះក៏មិនបាន ធ្វើឲ្យភាពល្បីល្បាញ របស់រូបគេធ្លាក់ចុះដែរ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង