ភ្នំពេញ ៖ កាលពីថ្ងៃទី ២៦ ខែមិថុនា ខាងមុខនេះ កូនស្រីច្បង តារាកំប្លែង នាយ ក្រូច នឹងធ្វើការភ្ជាប់ពាក្យហើយ ពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលពិតមែន ។
ប្រភពដដែលបានបញ្ជាក់ថា ពិធីភ្ជាប់ពាក្យនឹងធ្វើនៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិ ត្រាចកុះ ឃុំ មហាឫស្សី ស្រុក គងពិសី នៅឯខេត្ត កំពង់ស្ពឺ ។ តារាកំប្លែងរូបនេះបានឲ្យដឹងថា កូនរបស់លោកមានឈ្មោះ បឿន សុបុនបញ្ញា វ័យ១៨ឆ្នាំ ចំណែកអនាគតកូនប្រសារបស់លោកមានឈ្មោះ ពេញ ដារឹទ្ធិ អាយុ២១ឆ្នាំ ជាកូនអ្នកភូមិជិតគ្នា ៕
ដោយ ៖ គន្ធា