CamNews

តារា 

បវរកញ្ញាហុងកុង បានធ្វើការបកស្រាយថា តើនាងពិតជាបានធ្វើការវះកាត់កែសម្ជស្ស ឬ ស្អាតពីកំណើត?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងនៅប៉ុស្តិ៍ទូរទស្សន៍ TVB ដែលមានឈ្មោះថា Grace Chan និង Sisley Choi បានធ្វើការអមដំណើរជួបជុំគ្នាទៅ  'A Starry Homecoming' ដែលមានទីតាំងស្ថិតនៅ Tsim Sha Tsui, ទីក្រុងហុងកុង ។ 

ដោយយោងតាមគេហទំព័រពី Asian E-News Portal បានឲ្យដឹងថា Grace បានត្រលប់ទៅសាលាចាស់របស់នាង នៅពេលដែលនាងបានទៅ Vancouver ហើយគ្រូរបស់នាង មានក៍មានការស្រឡាំងកាំងចំពោះវត្តមានរបស់នាង ចំពោះការចូលរួមនោះដែរ ។ 

នាងបាននិយាយថា ខ្ញុំពិតជាអារម្មណ៍មិនសប្បាយចិត្តសោះនៅពេលដែលគ្រូរបស់ខ្ញុំ ចងចាំបងប្រុសរបស់ខ្ញុំជាងខ្ញុំ ពួកគេបាននិយាយទៀតថា មើលខ្ញុំសឹងតែមិនស្គាល់ ប៉ុន្តែពួកគេមានការភ្ញាក់ផ្អើលនឹង ត្រេកអរយ៉ាងខ្លាំង នៅពេលដែលពួកគេដឹងថា ខ្ញុំបានក្លាយទៅជា​ បវរកញ្ញាហុងកុង ។ 

មានវីដេអូមួយ និង​ រូបថតរបស់ Grace នៅពេលដែលនាងបញ្ចប់សិក្សា ។ 

បន្ទាប់ពីវីដេអូរបស់ Grace បានចាក់បញ្ចាំងរួចហើយ មានមនុស្សម្នាក់បាន​និយាយថា Grace បានធ្វើការវះកាត់កែសម្ជស្ស ។ 

គួរបញ្ជាក់ឲ្យដឹងថា Grace Chan ពិតជាបានធ្វើការវះកាត់កែសម្ជស្សយ៉ាងពិតប្រាកដមែន តោះទៅទស្សនារូបភាពចាស់ៗរបស់នាងទាំងអស់គ្នា ៕ 








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop