CamNews

តារា 

Grace Wong ប្រាប់ថាខ្លួន នៅព្រហ្មចារី នៅឡើយ

Grace Wong តារារបស់ TVB បានធ្វើជា Paparazzi ដើម្បីធ្វើការស្វែងរកធាតុពិតថាតើតារាណា
ខ្លះដែលអស់ព្រហ្មចារី។ ទោះបីជានាងបាននិយាយថារឿងរ៉ាវលើគ្រែរបស់មនុស្សម្នាក់គឺជារឿង
សម្ងាត់ក៏ដោយក៏នាងយល់ថារឿងដែលនាងប្រកាសថានាងនៅព្រហ្មចារីនោះវាបានក្លាយជា Hot
Topic ទៅហើយទើបណ្ដាលអោយនាងដឹកនាំកម្មវិធីនេះតែម្ដង។

Grace នាងបានប្រាប់ថានាងមិនដែលបានរួមភេទនោះទេ ព្រោះនាងជាអ្នកកាន់សាសនាគ្រិស្ត
ដែលអោយតម្លៃលើការរក្សាព្រហ្មចារីរហូតដល់ថ្ងៃរៀបការ។ នាងបានប្រាប់ថា នាងចាប់ផ្ដើម
មានជំនឿលើគ្រិស្តសាសនាកាលពី ៣ ឆ្នាំមុនហើយបានក្លាយជាគ្រិស្តសានិក កាលពីជាង ២
ឆ្នាំមុន នាងក៏បានប្រាប់ផងដែរថានាងធ្លាប់មានសង្សារដំបូងកាលពីអាយុ ១៧ ឆ្នាំតែនាងមិនចាត់
ទុកគេដូចជាប្ដីនោះទេ។

នាងនិយាយបន្ថែមថាលើកដំបូងរបស់នាងចំពោះរឿងលើគ្រែគឺត្រូវតែជាប្ដីរបស់នាងពេញច្បាប់។
ហើយវាពិតជាពិសេសនៅពេលដែលនាងធ្វើវាជាលើកដំបូងជាមួយស្ចាមីនារាត្រីថ្ងៃរៀបការ។ តែ
យ៉ាងណាសង្សាររបស់នាងក៏យល់ចិត្តនាងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars 


Tags: grace wong tvb hong kong star