CamNews

តារា 

បេក្ខនារី បវរកញ្ញាហុងកុង ស្លៀកពាក់សិចស៊ីជ្រុល ទស្សនិកជនរិះគន់ អ្នករៀបចំ

កាលពីប៉ុន្មានថ្ងៃមុន ទស្សនិកជន បានឃើញរួចមកហើយ ជាមួយនឹងការបង្ហាញខ្លួន ក្នុងឈុត
ប៊ីគិនី ដើម្បីថតរូបប្រម៉ូត ផ្សាយពិណិជ្ជកម្ម​ ។ ថ្មីៗនេះ អ្នកសារព័តមានបាន ទៅផ្តិតយករូបថត
បេក្ខនារី បវរកញ្ញាហុងកុង ក្នុងឈុតមួយដ៏សិចស៊ី ក្នុងពេលសមដើរម៉ូត ដែលធ្វើអោយមហាជន
រិះគន់អ្នករៀបចំកម្មវិធី ។

កាលពីម្សិលមិញនេះ បេក្ខនារីទាំង ២០ រូបបានឡើងទៅឆាកសំដែង ដើម្បីធ្វើការសមហ្វឹកហាត់
ដើរម៉ូត មុនពេលការប្រកួតមែនទែនមកដល់ ។ រូបថតជាច្រើន ត្រូវបានចុះផ្សាយ​ ដែលធ្វើអោយ
ទស្សនិកជន ភ្ញាក់ផ្អើលនិងបញ្ចេញមតិ អវិជ្ជមានជាច្រើន ។ ឈុតដែលបេក្ខនារី ពាក់នោះគឺពិត
ជាសិចស៊ីណាស់ ដែលត្រូវបានទស្សនិកជននិយាយថា ពួកគេកំពុងតែប្រលងបវរកញ្ញា ឬ ធ្វើតាម
តារាម៉ូដែលសិចស៊ី Can LoLo ?​ ទស្សនិកជនខ្លះទៀតនិយាយថា ការប្រលងសម្រស់ មិនគួរណា
យកសំលៀកបំពាក់សិចស៊ីហួសហេតុ យ៉ាងនេះពេកទេ ។

ខាងអ្នករៀបចំកម្មវិធី បាននិយាយថា វាគ្រាន់តែជាឈុតសាកល្បងប៉ុណ្ណោះ ហើយក៏មានឈុតជា
ច្រើនផ្សេងទៀតផងដែរ ។ អ្នករៀបចំបញ្ជាក់ថា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ឈុតនេះនឹងត្រូវផ្លាស់ប្តូរ
ចេញ ជំនួសដោយឈុតសំលៀកបំពាក់ ដែលប្លែកហើយស្អាតសមរម្យ ៕

Miss Hong Kong contestant bikini style "Lo Lo" 1
 
Miss Hong Kong contestant bikini style "Lo Lo" 2
 
Miss Hong Kong contestant bikini style "Lo Lo" 3

Miss Hong Kong contestant bikini style "Lo Lo" 4
 
Miss Hong Kong contestant bikini style "Lo Lo" 5
Miss Hong Kong contestant bikini style "Lo Lo" 7

Miss Hong Kong contestant bikini style "Lo Lo" 8

ដោយ ៖ លីលី
ប្រភព ៖ k14 

Tags: miss world china star cbiz entertainment miss hong kong