CamNews

តារា 

ទីក្រុងទាំងអស់នឹងក្លាយទៅជាយានយក្សបន្ទាប់ពីសង្រ្គាមនៅពេលអនាគត

កំសាន្ត ៖ បន្ទាប់ពីទទួលបានសិទ្ធិផលិតរឿង "Mortal Engines" កាលពី 10 ឆ្នាំមុនក្នុងឆ្នាំ 2008 អ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់អូស្ការ លោក Peter Jackson ច្បាស់ក្នុងចិត្តណាស់ថាគាត់នឹងដឹកនាំភាពយន្ដនេះ ប៉ុន្ដែអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរនៅពេលដែលគាត់ចូលខ្លួនដឹកនាំរឿង "The Hobbit" ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្លា។

"ខ្ញុំពិតជាស្ទាក់ស្ទើរអារម្មណ៍ខ្លាំងមែនទែន," Jackson ប្រាប់ទៅកាន់ Empire. "ខ្ញុំបានគិតថា ខ្ញុំគួរតែដឹកនាំភាពយន្ដនេះទាំងភាពនឿយហត់ ឬ ក៏ខ្ញុំគួរតែប្រគល់ភាពយន្ដនេះទៅឲ្យអ្នកដឹកនាំវ័យក្មេង និងមានកម្លាំងច្រើនជាងខ្ញុំ ហើយខ្ញុំចាំជួយបន្ដិចៗវិញ"។ ប្រហែលជាពីរឆ្នាំមុន អ្នកដឹកនាំថ្មីមួយរូបត្រូវបានប្រកាសដឹកនាំភាពយន្ដនេះគឺលោក Christian Rivers ដែលត្រូវជាដៃគូសហការរយៈពេលយូររបស់ Jackson ផ្ទាល់ហើយភាពយន្ដនេះនឹងជាស្នាដៃដឹកនាំដំបូងរបស់គាត់ ប៉ុន្ដែ Jackson មិនបានបោះបង់ភាពយន្ដនេះចោលទាំងស្រុងនោះទេ ព្រោះគាត់នៅតែជួយដឹកនាំផ្នែកខ្លះនៃភាពយន្ដនេះដដែល។ 



ពិតជាមិនធ្វើឲ្យអ្នកទស្សនាអស់សង្ឃឹមនោះទេ រឿង "Mortal Engines" នៅតែទទួលបានការកោតសរសើរជាច្រើន។ រឿងនេះគឺជាភាពយន្ដបែបសង្គមផ្លាស់ប្ដូរនៅពេលអនាគតបន្ទាប់ពីសង្រ្គាមបំផ្លាញលោក ដែលផ្អែកតាមសៀវភៅទី 1 ក្នុងសេរីសៀវភៅរឿងរបស់ Philip Reeve។ "Mortal Engines" ត្រូវបានឲ្យរហ័សនាមថាជា "Star Wars" ជួបជាមួយ "Mad Max" និង "Harry Potter" ដែលមានចាក់បញ្ចាំងក្នុងរោងភាពយន្ដចាប់ពីថ្ងៃនេះតទៅហើយ​ក្នុងបច្ចេកវិទ្យា 2D, 3D, 4DX, ATMOS and IMAX !

ចុចទីនេះដើម្បីទស្សនា​ trailer




ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article